ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បំភ្លឺទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត​ រឿងបនល្បែង !

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បំភ្លឺទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត​ រឿងបនល្បែង ! ដោយបញ្ជាក់ថា, សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធ​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត​

បន្ទាប់ពីបានឃើញសារព័ត៌មានមួយចំនួនបានចុះផ្សាយថា “ដំណឹងល្អ! ចាក់ភ្នាល់ ជល់មាន់ តាមអនឡា​ន មានចាប់រង្វាន់ រៀងរាល់ដើមខែ នៅឯខណ្ឌដង្កោ” ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឲ្យនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចុះត្រួតពិនិត្យករណីនេះ

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៨:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ សហការជាមួយគណ:បញ្ជាការឯកភាពសង្កាត់ដង្កោ បានចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំង ណេត វីអេ ២៨៨៨ តាមបណ្តោយផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ជាលទ្ធផលពុំឃើញមានការបើកចាក់ភ្នាល់ជល់មាន់ តាមអនឡាញដូចការចុះផ្សាយរបស់សាព័ត៌មានមួយចំនួននោះទេ ហើយអាជីវកម្មណេតខាងលើក៏មានលិខិតអនុញ្ញាតពីក្រសួងព័ត៌មានត្រឹមត្រូវ។ ចំណែកឯហឹបឆ្នោតនោះគឺម្ចាស់អាជីវកម្មបានដាក់ឲ្យអតិថិជនដែលមកលេង ធ្វើការចាប់រង្វាន់រៀងរាល់ដើមខែម្តង។

បន្ទាប់ពីការចុះដល់ទីតាំង​ដើម្បីធ្វើការត្រួតពិនិត្យរួច កម្លាំងបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង មិនឲ្យមានបើកលេងល្បែងស៊ីសងក្នុងទីតាំងនេះ បើសិនក្នុងករណីម្ចាស់ទីតាំងមិនគោរពតាមកិច្ចសន្យា កម្លាំងនិងធ្វើការបង្រ្កាប និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print