ក្រសួង​សាធារណការ៖​ ផ្លូវជាតិ និងផ្លូវខេត្ត ត្រូវបានយកចិត្តទុកដាក់ថែទាំ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត

ចែករំលែក៖

ភ្នំពេញ​៖​ ផ្លូវជាតិ និងផ្លូវខេត្ត ត្រូវបានយកចិត្តទុកដាក់ថែទាំ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ជាការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដឹកជញ្ជូនទំនិញឆ្លងកាត់ មានភាពងាយស្រួល សុវត្ថិភាព ចំណេញពេលវេលា ។ នេះបេី​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅថ្ងៃ​សៅរ៍​ទី​០៩​ ខែមេសា​ ឆ្នាំ​២០២២។

ក្រសួង​ បានបញ្ជាក់បន្ថែមថា​ គិតត្រឹមថ្ងៃទី២៦ ខែមីនា-០៨ ខែមេសា ឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ រតនគិរី កែប បន្ទាយមានជ័យ កំពង់ស្ពឺ កោះកុង សៀមរាប ប៉ៃលិន និងរាជធានីភ្នំពេញ បានបន្តអនុវត្តកិច្ចការងារជួសជុលថែទាំលើផ្លូវជាតិ ផ្លូវខេត្ត និងស្ពាន ដោយយកចិត្តទុកដាក់នៅតាមបណ្តាខេត្ត មានដូចជាផ្លូវជាតិលេខ៣៣ លេខ៣៣A លេខ៤៤ លេខ៤៨ លេខ៤៨-៥ លេខ៥ លេខ៥៦ លេខ៥៧ លេខ៦ លេខ៧២ លេខ៧៣ លេខ៧៨ លេខ៨ និងផ្លូវមួយចំនួនផ្សេងទៀតដែលរងការខូច ក្លាយជាជង្ហុកសំបុកមាន់ ក៏ត្រូវបានជួសជុលថែទាំផងដែរ។

សកម្មភាពទាំងអស់នេះគឺមានគោលបំណងដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល ជួយដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ ចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភណ្ឌភាពតាមដងផ្លូវផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print