ខេត្តកំពង់ចាម ៖ ក្រុមការងារសមាគមក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ បានត្រៀមរៀបចំសម្ភារៈរួចរាល់ សម្រាប់ពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលស្ថិតនៅក្នុងបរិវេណវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សង្កើប ភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២២ ស្អែកនេះ។
ក្នុងនោះ សូមគោរពអញ្ជើញពុកម៉ែ បងប្អូន លោកយាយ លោកតា អ៊ុំពូមីង សូមមកទទួលការពិនិត្យ និងព្យាបាលជំងឺឲ្យបានគ្រប់ៗគ្នា ។
សូមបញ្ជាក់ថា៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៧២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,១៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៨៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៤,៤២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ៥២,០៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩២,៧៨% ។
សូមរម្លឹក៖ រហូតដល់ ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២២ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២៥នាក់ (ឆ្លងសហគមន៌: ២៥ នាំចូល: ០ នាក់) និងមានជាសះស្បេីយ ២៧ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៣៥៩១៤ និងចំនួនជាសះស្បេីយសរុបកេីន #១៣២៥៩៦ នាក់ និង ស្លាប់ថ្មី ០ នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ #៣០៥៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2937207 ស្មេីនឹង 173799 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ ៖ សហការី