រថយន្តស៊េរីទំនើបបើកលឿនជ្រុលបុកដើមឈើបាក់មួយដើមទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបយ៉ាងលឿនបានរេចង្កូតឡើងខឿនទៅបុកគុម្ពផ្កា និងដើមឈើ បាក់មួយដើម សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក Ford Mustang ពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជា YOU.QIAN បើកបរតាមបណ្ដោយផ្លូវ R6 ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតឡើងខឿនផ្លូវ ទៅបុកគុម្ពផ្កានឹងដើមឈើបាក់១ដើមទើបទៅមុខលែងរួច សំណាងល្អនៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យមាននរណារងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុម្ចាស់រថយន្តព្រមចេញសងជាសំណង ទៅលើថ្លៃខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

...

ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print