រថយន្តបើកបុកម៉ូតូរួចកិនជាប់ក្រោមរថយន្តនៅផ្លូវបំបែកជាបួនបណ្តាលឱ្យប្តីប្រពន្ធ២នាក់រងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនបត់ឆ្លងផ្លូវបានជ្រុលទៅបុកម៉ូតូពេញទំហឹងរួចកិនពីលើបណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់ ចំណែកបុរសជាប្តីរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម កែងនឹងផ្លូវលេខ១៤៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញប្តីប្រពន្ធជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-5567 ឌុបគ្នាតាមបណ្តោយមហាវិថីព្រះនរោត្តមក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួនស្រាប់តែឃើញមានបុរសម្នាក់បើករថយន្តបង្កម៉ាកតូយ៉ូតាហាយឡេនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ សៀមរាប 2B-8775 តាមបណ្តោយមហាវិថីព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ហើយបានបត់ឆ្វេងឆ្លងចូលផ្លូវលេខ១៤៤ ក៏ជ្រុលចង្កូតទៅបុកម៉ូតូពេញទំហឹងបណ្តាលឱ្យដួលរួចកិនពីលើបណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯបុរសជាប្តីរងរបួសស្រាល។ ក្រោយកើតហេតុអ្នកបើករថយន្តបានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print