ហុងគ្រី៖ ការទូទាត់ថ្លៃឧស្ម័នហ្គាសដោយប្រាក់រុស្ស៊ី មិនបំពានច្បាប់ដាក់ទណ្ឌកម្មនោះឡើយ

ចែករំលែក៖

មន្ត្រីហុងគ្រីកាលពីថ្ងៃទី ៩ខែមេសា បានបញ្ជាក់ថា ការទូទាត់តម្លៃឧស្ម័នហ្គាសដោយប្រាក់រុស្ស៊ី មិនខុសទៅនឹងច្បាប់ដាក់ទណ្ឌកម្មរបស់សហគមន៍អឺរ៉ុប នោះឡើយ ដោយសារតែកិច្ចព្រមព្រៀងទិញឧស្ម័នដាច់ដោយឡែក ហើយការទូទាត់ប្រាក់ក៏ដាច់ដោយឡែកពីគ្នាផងដែរ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន មន្ត្រីជាន់ខ្ពស់ហុងគ្រី លោក Zoltan Kovacs បានបញ្ជាក់ថា សហគមន៍អឺរ៉ុបមកទល់ពេលនេះមិនមាន សកម្មភាពទិញឧស្ម័នហ្គាស និងប្រេងរួមគ្នានោះឡើយ គឺទិញដាច់ដោយឡែកពីគ្នា ហើយការទូទាត់ក៏ខុសគ្នាដែរ មិនជាប់ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មនោះឡើយ។
កាលពីខែកញ្ញាឆ្នាំ២០២១ ហុងគ្រីក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Gazprom រុស្ស៊ី ដើម្បីផ្គត់ផ្គង់ឧស្ម័នហ្គាសសរុប៤,៥ពាន់លានម៉ែត្រគូប តាមរយៈបំពង់បង្ហូរឧស្ម័នហ្គាស Secbia និងអូទ្រីស។ កិច្ចព្រមព្រៀងប្រទេសទាំងពីរមានរយៈពេល១៥ឆ្នាំ ។
ក្រោយការដាក់ទណ្ឌកម្មពីសហគមន៍អឺរ៉ុប ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានប្រកាសថា ប្រទេសដែលមិនមានភាពជិតស្និទ្ធជាមួយរុស្ស៊ី គឺត្រូវតែទូទាត់តម្លៃប្រេងឧស្ម័ន ដោយប្រាក់រុស្ស៊ី គឺមិនទទួលយកការទូទាត់ដោយប្រាក់ដុល្លារ ឬប្រាក់អឺរ៉ូនោះឡើយ៕ ដោយធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print