អុីតាលីប្រឆាំងការជ្រៀតជ្រែកដោយយោធារបស់ណាតូទៅលើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន

ចែករំលែក៖

នៅថ្ងៃទី៩ខែមេសា រដ្ឋមន្ត្រីការបរទេសអុីតាលី លោក Luigi di Maio បានប្រកាសឱ្យដឹងថា ប្រទេសនេះនឹងមិនគាំទ្រដល់ការជ្រៀតជ្រែកដោយកម្លាំងទាហានរបស់ណាតូទៅលើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននោះឡើយ។ អុីតាលីបារម្ភណាដ់ថា បើណាតូជ្រៀតជ្រែកនោះសង្គ្រាមលោកលើកទីបីនឹងផ្ទុះឡើងជាមិនខាន។

តាមសារព័ត៌មាន ANSA បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេស អុីតាលី លោក Luigi di Maio ដែលបានបញ្ជាក់ថា «យើងប្រឆាំងរាល់ការជ្រៀតជ្រែកដោយយោធារបស់ណាតូនៅក្នុងសង្គ្រាមអ៊ុយក្រែន ដែលអាចជំរុញឱ្យមានសង្គ្រាមលោកលើកទី៣កើតឡើង។
រដ្ឋមន្ត្រីការបរទេសអុីតាលី បានលើកឡើងថា ការប្រឈមមុខគ្នារវាងរុស្ស៊ីនឹងលោកខាងលិច នៅក្នុងបញ្ហាអ៊ុយក្រែន អាចជំរុញឱ្យមានសង្គ្រាមទ្រង់ទ្រាយធំ ក្លាយទៅជាសង្គ្រាមលោក។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ប្រធានាធិបតីម៉ិចស៊ីកូ លោក Andres Manuel Lopez Obrador ក៏បានអំពាវនាវដល់បណ្តាប្រទេសលោកខាងលិចរក្សាការអត់ធ្មត់ និងស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
កន្លងមកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិកក៏បានព្រមានថា ប្រសិនបើលោកខាងលិចនៅតែបន្តជ្រៀតជ្រែកចូលនៅក្នុងសង្គ្រាមប្រទេសអ៊ុយក្រែន អាចបង្កឱ្យមានការប្រឈមមុខដោយយោធាផ្ទាល់រវាងអាមេរិកនឹងរុស្ស៊ី៕ ដោយធីរីណា

...

រូបថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print