បុរស​ម្នាក់​បេីក​រថយន្ត​មែរសឺដេស​ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រីម​ពីក្រោយ​បណ្ដាល​ឱ្យនារី​ម្នាក់​រងរបួស​ធ្ងន់​

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​បានបេីក​រថយន្ត​មែរសឺដេស​ក្នុង​ស្ថានភាព​ស្រវឹង​ហើយជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រីម​ដែល​ជិះ​គ្នា​៣នាក់​ពី​ក្រោយ​បណ្ដាល​ឱ្យមាន​អ្នក​រងរបួស​ធ្ងន់​ម្នាក់​ ។
​ ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​១១យប់​ថ្ងៃ​ទី​១០​ ខែ​មេសា​ ឆ្នាំ​២០២២​ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​ ក្នុង​សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​។

​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​គេបាន​ឃើញ​ម៉ូតូ​ហុងដា​ឌ្រីម​ ស៊េរី​ឆ្នាំ​២០១៧​ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GH-0701​ជិះ​គ្នា​៣នាក់​ (ប្រុស​ម្នាក់​និង​ស្រី​២នាក់​) ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ ជាតិ​លេខ​១​ ក្នុង​ទិសដៅ​ពី​កេីត​ទៅ​លិច​។ លុះ​ជិះមក​ដល់ចំណុច​កេីត​ហេតុ​ក៏បាន​ស៊ី​ញ៉ូ​ភ្លើងបត់ទៅឈប់​អែប​កៀន​ជាមួយ​នឹង​មិត្តភក្ដិ​ដែល​ជិះ​ម៉ូតូ​ផ្សេង​ទៀត​ ហើយ​គាប់​ជួន​ពេល​នោះ​ដែរ​ក៏ស្រាប់​តែ​មានបុរស​ម្នាក់​វ័យ​ប្រហែល​ជាង​៥០ឆ្នាំ​បានបេីក​រថយន្ត​មែរសឺដេស​ C220 ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2J-0705 ក្នុង​ទិសដៅ​ស្រប​គ្នា​និងស្ថិតក្នុងស្ថានភាពស្រវឹង​ផងក៏ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ពីក្រោយ​បណ្ដាល​ឱ្យនារី​ម្នាក់​ដែលអង្គុយ​កណ្តាល​រងរបួស​ជេីង​ខាង​ស្តាំធ្ងន់ធ្ងរ​ត្រូវ​បាន​បញ្ជួន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ច្បារអំពៅ​ភ្លាមៗ​ ចំណែក​២នាក់​ទៀត​រងរបួស​ស្រាល​ មិន​បានទៅ​មន្ទីរពេទ្យ​នោះ​ទេ​ ។
ដោយ​ឡែក​ខាង​រថយន្ត​វិញ​បានរងការ​ខូចខាត​ផែ្នក​ខាង​មុខ​ចំហៀង​ខាង​ឆ្វេង​ តែ​មិន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​នោះ​ទេ​ ហើយ​ភ្លាមៗ​នោះ​ដែរ​អ្នក​បេីក​បរ​បានចុះ​ពី​លើ​រថយន្ត​រួវឡើង​ជិះ​ម៉ូតូ​ឡំប្រឺតាថាទៅយក​លុយ​មក​ដោះ​ស្រាយ ហើយមួយ​សន្ទុះ​ក្រោយមកក៏ត្រលប់​មកវិញ​ ។

​ ក្រោយ​ពេល​កេីតហេតុ​ដោយសារ​ការ​សម្របសម្រួល​គ្នា​មិន​ត្រូវ ទើបមធ្យោបាយ​ទាំង​២គ្រឿង​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចុះ​ទៅ​ធ្វើ​ការ​វាស់​វែង​និងយក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​ជាថ្មី​នៅ​ពេល​ក្រោយ​ ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print