ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានការអនុញ្ញាតពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចំការលើ និងស្រុកស្ទឹងត្រង់ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់)រហូត ឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ១៨នាក់ ក្នុងនោះមានស្រី០១នាក់ ហើយ
ក្នុងចំណោមជនសង្ស័យទាំង១៩នាក់នោះ មានជនសង្ស័យម្នាក់មានដីកាបង្គាប់ឱ្យចាប់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនផងដែរ។
ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន១៦កញ្ចប់, ទូរស័ព្ទដៃចំនួន២១គ្រឿង, ឧបករណ៍សេពគ្រឿងញៀនមួយចំនួន និងដាវចំនួន ០២ដើម៕
ដោយ៖ វណ្ណៈ