បាតុកម្មគាំទ្រនាយករដ្ឋមន្ត្រី ត្រូវដកហូតដំណែងកើតឡើងនៅទូទាំងប្រទេសប៉ាគីស្ថាន

ចែករំលែក៖

ពលរដ្ឋប៉ាគីស្ថានរាប់សិបពាន់នាក់ បាននាំគ្នាដង្ហែរក្បួនបាតុកម្មនៅទូទាំងប្រទេស ដើម្បីបង្ហាញការគាំទ្រនាយករដ្ឋមន្ត្រី និងប្រឆាំងការបោះឆ្នោតដកតំណែង នាយករដ្ឋមន្ត្រី Imran Khan កាលពីថ្ងៃទី ១០ខែមេសា ។

បាតុកម្មទ្រង់ទ្រាយធំបានកើតឡើងនៅទីក្រុងធំក្នុងប្រទេសប៉ាគីស្ថាន ក្នុងនោះមានរដ្ឋធានីអ៊ីស្លាមម៉ាបាត បង្ហាញការគាំទ្រនាយករដ្ឋមន្ត្រី Imran Khan ដែលត្រូវសភាបោះឆ្នោតដកតំណែង។
នាយករដ្ឋមន្ត្រី Imran Khan បានបង្ហោះនៅលើបណ្តាញសង្គមTwitter របស់ខ្លួនថា «មិនដែលមានពលរដ្ឋច្រើនចូលរួមបាតុកម្មដូច្នេះឡើយ ក្នុងប្រវត្តិសាស្ត្ររបស់យើង ដើម្បីប្រឆាំងរដ្ឋាភិបាលដែលគាំទ្រដោយបរទេស»។
កាលពីថ្ងៃទី ៩ខែមេសា លោក Imran Khan ត្រូវបានសភាបោះឆ្នោតទម្លាក់ទំនុកចិត្ត ក្រោយពេលអ្នកនយោបាយជាច្រើនរូប បានចាកចេញពីគណបក្សដោយសារតែ លោកមិនបានបំពេញតាមការសន្យាដោះស្រាយវិបត្តិសេដ្ឋកិច្ច ពេលឃោសនាបោះឆ្នោត។
បាតុកម្មបានធ្វើឡើងនៅថ្ងៃទី ១០ខែមេសា ដឹកនាំដោយគណបក្ស Tehreek-e-Insaf (PTI) របស់នាយករដ្ឋមន្ត្រី Khan ។ គណបក្សនេះបានអំពាវនាវដល់ពលរដ្ឋ នឹងអ្នកគាំទ្រចូលរួមធ្វើបាតុកម្មប្រឆាំងនឹងការដកតំណែងនាយករដ្ឋមន្ត្រី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print