សមត្ថកិច្ចឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចកាត់ខ្សែកក្មេងស្រីតែមិនបានសម្រេច

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចកាត់ខ្សែក(មិនបានសម្រេច) ទៅលើក្មេងស្រីរងគ្រោះម្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២២នៅចំណុចផ្សារកំពង់ចកស្ថិតក្នុងភូមិចក ឃុំកំពង់ចក ស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឱ្យដឹងថា ស្ត្រីសង្ស័យមានឈ្មោះ ពៅ វណ្ណា អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពពែតចាស់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានខ្សែកប្លាទីនទម្ងន់២ជីកន្លះមួយខ្សែនិងកូនកន្ត្រៃចំនួន០១ ។
ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះណុយ ផល្លីកា អាយុ៤ឆ្នាំ រស់នៅភូមិពោនឃុំសង្កែ ស្រុករំដួល ។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីម្នាក់បានដឹកដៃកូនស្រីចូលទិញអីវ៉ាន់នៅផ្សារកំពង់ចកក្រោយមកស្រាប់តែលេចមុខស្ត្រីសង្ស័យដើរទៅក្បែរក្មេងស្រី ហើយក៏បានធ្វើសកម្មភាពយកកន្ក្ត្រៃទៅកាត់ខ្សែក ប៉ុន្តែដោយម្ដាយក្មេងស្រីក្រឡេកឃើញទាន់ក៏មានការភ្ញាក់ផ្អើលនិងបានស្រែកឆោឡោនាំគ្នាដេញឃាត់ស្ត្រីសង្ស័យបានបញ្ជូនឱ្យសមត្ថកិច្ចតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print