ភ្នំពេញ: កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ មានករណីភ្ញាក់ផ្អើលមួយកើតឡើង ខណ:ឃើញបុរសម្នាក់ដេកស្លាប់អណ្តែតទឹកក្នុងព្រែកបារាំង ឋិតក្នុងភូមិ-សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ។ សមត្ថកិច្ចមិនទាន់បញ្ជាក់ថាករណីនេះកើតឡើងដោយមូលហេតុអ្វីនៅឡើយទេ ព្រោះកំពុងស្រង់យកមកពិនិត្យធ្វើកោសល្យវិច្ច័យ។