ប្រជាពលរដ្ឋចាប់អារម្មណ៍ក្នុងការធ្វើដំណើរតាមរថភ្លើងបន្ទាប់ពីខកខានលែងដំណើរការជាងមួយឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរថភ្លើងបានបានចាប់ផ្ដើមដំណើរការដឹកជញ្ជូនឡើងវិញបន្ទាប់ពីខកខានក្នុងរយៈពេលយូរ។ ព្រឹកថ្ងៃទី ១២ ខែមេសានេះមានប្រជាពលរដ្ឋជាច្រើនបានធ្វើដំណើរតាមរថភ្លើងដើម្បីទៅកាន់ស្រុកកំណើតរបស់ខ្លួន។ អ្នកគ្រប់គ្រងនៅទីនេះនិយាយថា សេវាដឹកជញ្ជូនតាមរថភ្លើងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានខ្លះដែរ។ ចំណែកប្រជាពលរដ្ឋក៏ចាប់អារម្មណ៍ក្នុងការធ្វើដំណើរតាមរថភ្លើងនេះដែរ។

នៅថ្ងៃទី១២ មេសា ឆ្នាំ២០២២នេះ ស្ថានីយរថភ្លើង រ៉ូយ៉ាល់ រៀលវ៉េ ខេមបូឌា បានបើកឲ្យដំណើរការឡើងវិញ ដើម្បីបម្រើឲ្យការដឹកជញ្ជូនអ្នកដំណើរ ពីក្រុងភ្នំពេញ ទៅកាន់ខេត្តចំនួន៦ រួមមាន៖ ខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង កំពត កែប និងខេត្តព្រះសីហនុ។ ការបើកដំណើរការនៅពេលនេះ គេសង្កេតឃើញថាប្រជាពលរដ្ឋជាច្រើនបានកក់សំបុត្រដើម្បីធ្វើដំណើរតាមរថភ្លើងព្រោះវាមានសុវត្ថិភាព។

ការបើកដំណើរការឡើងវិញនេះរួមចំណែកឆ្លើយតបទៅ នឹងតម្រូវការរបស់អ្នកធ្វើដំណើរ។ កញ្ញា សក់ វណ្ណនី អ្នកគ្រប់គ្រងខ្សែអ្នកដំណើរ នៃរ៉ូយ៉ាល់ ​ត្រេនសឃ្វែរ (Royal Train Square) បានឲ្យដឹងថា ការបើកឲ្យដំណើរការផ្លូវដែក​ឡើងវិញ​នាពេលនេះ ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីអបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលខាងមុខ។

អ្នកគ្រប់គ្រងរូបនេះបានឲ្យដឹងទៀតថា ​មកដល់ ពេលនេះ​ មានប្រជាពលរដ្ឋជាច្រើន ​កក់សំបុត្រទុកជាបន្តបន្ទាប់ ដើម្បីចាក​ចេញ​ទៅបណ្តាខេត្តនានា​ ដើម្បីធ្វើដំណើរកម្សាន្ត និងទៅស្រុកកំណើតជាដើម។ អ្នកកក់សំបុត្របានរកឃើញអំពីសុវត្ថិភាពបើទោះបីជាការធ្វើ ដំណើរតាមរថភ្លើងចំណាយពេលយូរបន្តិចក៏ដោយ។

កញ្ញាសក់ វណ្ណនី បានឲ្យដឹងទៀតថា ​ការបើកឲ្យដំណើរការឡើងវិញ​ក្នុងពេលនេះ ការចេញដំណើរ​ទៅកាន់​ខេត្តទាំង៦ ​មានតែមួយជើងប៉ុណ្ណោះក្នុងពេលព្រឹក ​គឺម៉ោង៦កន្លះ សម្រាប់ការចេញដំណើរ​ទៅ​កាន់ខេត្តតាកែវ,ពោធិ៍សាត់,បាត់ដំបង និង៧ព្រឹក ទៅកាន់ កំពត,កែប និងព្រះសីហនុ។

ទាក់ទងនឹងតម្លៃសំបុត្រ​ អ្នកគ្រប់គ្រងរូបនេះ ​បានលើកឡើងថា​ មិនមានការតម្លើងថ្លៃទេ ទោះបីជា​ក្នុងឱកាសបុណ្យទានឬថ្ងៃចុងសប្តាហ៍ក៏ដោយ ​ដោយពីភ្នំពេញទៅកាន់ខេត្តតាកែវ​ តម្លៃសំបុត្រ ២ម៉ឺន ៤ពាន់រៀល ឬ ៦ដុល្លារ, ពោធិ៍សាត់ ២ម៉ឺន ៨ពាន់រៀល ឬ ៧ដុល្លារ, ​បាត់ដំបង ៣ម៉ឺន ២ពាន់រៀល ​ឬ៨ដុល្លារ, កំពត និងកែប​តម្លែដូចគ្នា​ គឺ ៣ម៉ឺន​ ៦ពាន់រៀល ឬ៩ដុល្លារ និង​ខេត្តព្រះសីហនុតម្លៃ ៤ម៉ឺនរៀល ឬ ១០ដុល្លារ សម្រាប់​មនុស្សម្នាក់ៗ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print