ប្រធានសភាជាន់ទាបឥណ្ឌា នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល៤ថ្ងៃ

ចែករំលែក៖

ភ្នំពេញ÷លោក អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាបឥណ្ឌា គ្រោងនឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។ គម្រោងដំណើរទស្សនកិច្ចនេះ ត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី១២ ខែមេសានេះ។

គណៈប្រតិភូជាន់ខ្ពស់ នៃសភាជាន់ទាប នៃសាធារ ណរដ្ឋឥណ្ឌា ដឹកនាំដោយលោកអំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា គ្រោងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជា ណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណា ចក្រកម្ពុជា ក្នុងឱកាសខួបទី៧០ឆ្នាំ នៃទំនាក់ទំនងមិត្តភាពការទូត ប្រទេសទំាងពីរកម្ពុជា-ឥណ្ឌា បានឈានចូល និងដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិឱ្យកាន់តែរីកចម្រើន រឹងមាំ និងគ្រប់ជ្រុងជ្រោយ ថែមទៀត។

ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ, នីតិ ប្រតិបត្តិ ឱ្យកាន់តែរីកចម្រើន រឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ ទស្សនកិច្ចនេះ គឺស្របពេលដែលខួបទី៧០ឆ្នាំ នៃទំនាក់ទំនងមិត្តភាពការទូតប្រទេសទំាងពីរកម្ពុជា-ឥណ្ឌា បានឈានចូលមកដល់។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំ ពាក្យរដ្ឋសភា មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១២ ខែមេសា នេះថា នៅក្នុងដំណើរទស្សនៈកិច្ចរបស់លោក អំ បឺរឡា (OM BIRLA) មកកាន់កម្ពុជានៅចុងខែមេសាខាងមុខនេះ នឹងចុះហត្ថលេខារួមគ្នាលើឯកសារមួយចំនួន ស្តីពីកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភាឥណ្ឌា ហើយភាគីទាំង២ ក៏នឹងពិភាក្សាអំពីការងារមួយចំនួនទៀត ដែលសភាទាំង២ នឹងជួយគ្នាទៅវិញទៅមក នាពេលអនាគត៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print