យ៉ាងហោចណាស់ក៏មានមុស្ស ជិត៦០នាក់ស្លាប់ដោយគ្រោះទឹកជំន់និងបាក់ដីនៅអាហ្វ្រិកខាងត្បូង ពិសេសនៅក្នុងទីក្រុងកំពុងផែ Durban ។ ចំណែកនៅក្នុងប្រទេសហ្វីលីពីនវិញក៏មានមនុស្ស ៤២នាក់ ដោយព្យុះMegi ។
នៅក្នុងប្រទេសហ្វីលីពីន ទីក្រុង Baybay នៅក្នុងខេត្ត Leyte ជាតំបន់រងផលប៉ះពាល់ខ្លាំងជាងគេ ដោយព្យុះ Megi បណ្តាលឲ្យមានអ្នកស្លាប់៣៦នាក់និង ២៦នាក់បាត់ខ្លួនដោយសារតែការបាក់ដី។ ព្យុះ Megi បានវាយប្រហារហ្វីលីពីននៅថ្ងៃទី ១០ខែមេសា ដោយមានល្បឿនខ្យល់៦៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រៅពីអ្នកស្លាប់ក៏មានមនុស្ស ១០៥នាក់រងរបួសដោយសារព្យុះនោះដែរ។
ចំណែកនៅតំបន់អាហ្វិចខាងត្បូង កាលពីថ្ងៃទី ១២ខែមេសា បានប្រកាសថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី បង្កឡើងដោយព្យុះភ្លៀងដែលបានវាយប្រហារទីក្រុងកំពង់ Durban នៃប្រទេស និងតំបន់ជុំវិញខេត្ត KwaZulu-Natalបានកើនឡើងដល់ ៥៩នាក់ហើយ។
អាជ្ញាធរឧតុនិយមអាហ្វ្រិកខាងត្បូង ក៏បានព្យាករណ៍ដែរថានឹងមានភ្លៀងធ្លាក់ «ខ្លាំង» បន្ថែមទៀតនៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោង នៅក្នុងតំបន់)។ ប៉ុន្តែបានរំពឹងថា «ប្រព័ន្ធទឹកភ្លៀង» នឹងចុះខ្សោយ «គួរឱ្យកត់សម្គាល់» នៅថ្ងៃពុធនេះ។
អាជ្ញាធរខេត្ត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មនុស្សជាច្រើនបានបាត់បង់ជីវិត ខណៈតំបន់ Ethekwini ដែលជាតំបន់ជុំវិញទីក្រុង Durban បានរាយការណ៍ថា «មនុស្សចំនួន ៤៥នាក់បានបាត់បង់ជីវិត» ខណៈស្រុក iLembe បានរាយការណ៍បន្ថែមថា មនុស្សច្រើនជាង ១៤នាក់បានបាត់បង់ជីវិតនៅក្នុងសោកនាដកម្មដ៏អាក្រក់បំផុត។
អាជ្ញាធរខេត្ត ក្វាហហ្សូលូ-ណាតាល់ បានបញ្ជាក់ថា គ្រោះមហន្តរាយនេះបានបង្កការបំផ្លិចបំផ្លាញដែលមិនអាចទាយទុកមុន និង បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលនេះប៉ះពាល់ដល់គ្រប់ពូជសាសន៍ និងគ្រប់វណ្ណៈ ពីតំបន់ជនបទ និងទីប្រជុំជន រហូតដល់តំបន់អចលនទ្រព្យប្រណីតៗ៕