ខេត្តបន្ទាយមានជ័យ ៖ មនុស្ស២នាក់បានស្លាប់បាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងបណ្ដាលឲ្យឆេះរថយន្តនៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២២ លើផ្លូវជាតិកំណាត់ផ្លូវជាតិលេខ៥៨ ចន្លោះបង្គោលគីឡូ១០-១១ ត្រង់ចំណុច ខាងត្បូងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក(ដើមកកោះ)វរៈ៩១១ ប្រហែល២០០ម៉ែត្រស្ថិតក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថាៈ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយរថយន្តតូយូតាកាមរី ចង្កូតស្តាំ ឆ្នាំផលិត១៩៩៣ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ បាត់ដំបង 2A-2702 បើកបរពីទិសខាងជើងទៅទិសខាងត្បូង ក្នុងល្បឿនលឿនលុះដល់កន្លែងកើតហេតុហ្វ្រាំងមិនទាន់ បានរេចង្កូតទៅឆ្វេងដៃ បណ្តាលអោយធ្លាក់ក្នុងប្រឡាយ ឆេះរថយន្តគ្រោះថ្នាក់តែម្តង។
សមត្ថកិច្ចខាងលើបន្ថែមថាៈ
ករណីនេៈបណ្តាលអោយស្លាប់មនុស្សប្រុស០២នាក់បានស្លាប់ម្នាក់ជាអ្នកបើកបរឈ្មោះ ដា អាយុ៣១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានឆេះស្លាប់នៅក្នុងរថយន្ត)។
ចំណែកអ្នករួមដំណើរលើរថយន្តឈ្មោះ គ្រិន ម៉ូន អាយុ៤០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិអាងសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
ប្រភពបញ្ជាក់ថាៈករណីខាងលើនេះមូលហេតុអ្នកបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទើបធ្វើឲ្យគ្រោះថ្នាក់ រីឯរថយន្តបានឆេះខ្ទេចរងការខូចខាតទាំងស្រុង ៕
ដោយ៖ វណ្ណា