សម្ដេច​ចក្រី​ ហេង​ សំរិន​ សួស្តីឆ្នាំថ្មីប្រពៃណីជាតិ!!

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធាន​រដ្ឋសភាកម្ពុជា​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​១៤​ ខែមេសា​ ឆ្នាំ​២០២២នេះ​ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក ពិសេស ទេវតាឆ្នាថ្មី ព្រះនាម កិរិណីទេវី ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ សូមអភិបាលគ្រងរក្សាប្រោះព្រំសព្ទសារធុការពរ បវរសួស្តី វិបុលសុខ មហាប្រសើរ ជូនបងប្អូនជនរួមជាតិបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបងប្អូនកូនក្មួយទាំងអស់ ទទួលបានភាពសប្បាយរីករាយគ្រប់ក្រុមគ្រួសារ នៅក្នុងឱកាសឈប់សម្រាកនាពេលនេះនិងទទួលបានសុវត្ថិភាពក្នុងការធ្វើដើរកម្សាន្តជិតឆ្ងាយ។ សូមបងប្អូនកូនក្មួយទាំងអស់ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយចេះអធ្យាស្រ័យគ្នាទៅវិញទៅមកក្នុងការបើកបរលើដងផ្លូវ។

ទន្ទឹមនឹងនេះ សម្ដេច​ ហេង​ សំរិន​ ក៏បានអំពាវនាវ​កុំភ្លេចការពារសុខភាព គោរពវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជូនមិនត្រូវធ្វេសប្រហែសឡើយ ពីព្រោះថាជំងឺកូវីដ-១៩ នៅតែជាក្តីបារម្ភរបស់សកលលោកនៅឡើយ ទោះបីព្រះរាជាណាចក្រកម្ពុជាយើង បានធូរស្រាល ដែលអាចឲ្យយើងប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ បានឡើងវិញនាពេលនេះក្តី។

ដោយសារការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសយុទ្ធសាស្រ្តវ៉ាក់សំាង ដែលបានចាក់ជូនពលរដ្ឋទាំងក្មេងទំាងចាស់បានយ៉ាងច្រើនលើសលប់ ធ្វើឲ្យយើងអាចបើកសង្គមនិងសេដ្ឋកិច្ចឡើងវិញ ជាពិសេសយើងបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនាពេលនេះបាន ក្រោយពីបានអាក់ខានរយៈពេលពីរឆ្នាំមកនោះ។

ក្រោមម្លប់សុខសន្តិភាព ឃើញថាប្រជាលរដ្ឋយើងបានធ្វើដំណើរកម្សាន្តយ៉ាងសប្បាយរីករាយនៅទូទាំងប្រទេស៕

...

ដោយ៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print