ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ មានភ្លៀងមួយមេធំ និងមានខ្យល់កន្រ្តាក់បោកបក់រលំផ្ទះស្បូវមួយខ្នងឲ្យដួលរាបដល់ដីទៅលើគ្រួសារទីទាល់ក្រមួយតែមិនបណ្តាលឲ្យមនុស្សរង គ្រោះថ្នាក់ទេ។
អាជ្ញាធរឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ចឹក ថាច អាយុ៥៣ឆ្នាំ និងប្រពន្ធ ឈ្មោះ ស៊ន រឹម អាយុ៣៧ឆ្នាំ រស់នៅភូមិ ដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នៅក្នុងករណីគ្រោះធម្មជាតិនេះក្រុមការងារគណៈកម្មាធិការគណបក្សប្រជាជនឃុំបាន ចុះដល់ទីតាំងកើតហេតុដើម្បីជួយដោះស្រាយជូនគ្រួសារជនរងគ្រោះផងដែរ ខណៈ មានកូនតូចៗ៥នាក់ សុទ្ធតែប្រុសនៅក្នុង បន្ទុក ។
នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ លោកប្រធាន-អនុប្រធាន និងសមាជិក គណៈកម្មាធិការគណបក្សឃុំ ព្រមទាំង អភិបាលស្រុកបារាយណ៍ព្រមទាំងក្រុមការងារថ្នាក់ស្រុកបានប្រមូលថវិកាបានមួយ
ចំនួនដើម្បីជួយសង់ផ្ទះឲ្យគ្រួសារជនរងគ្រោះវិញដើម្បីឲ្យបានជ្រកឡើងវិញ។ ក្នុងនោះដែរក៏បាននាំអំណោយដូចជាគ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួន៕
ដោយ៖ ប៊ុនរិទ្ធី