ការខិតខំធ្វើឲ្យប្រធានាធិបតីពូទីនចុះចេញពី តំណែងរបស់លោកខាងលិចទទួលបរាជ័យ

ចែករំលែក៖

គោលនយោបាយចងគំនុំគុំកួនរបស់អាមេរិកទៅលើប្រទេសរុស្ស៊ីរយៈពេលកន្លង មកគឺឡោមព័ទ្ធសេដ្ឋកិច្ច។ ទិសដៅសំខាន់ដែលអាមេរិកវាយប្រហារទៅលើរុស្ស៊ីនោះគឺធ្វើឱ្យតម្លៃថាមពលប្រេងធ្លាក់ចុះដែលជាចំណុចស្រួចនៅក្នុងវិស័យសេដ្ឋកិច្ចរបស់ រុស្ស៊ីនោះ។ គោលដៅរបស់អាមេរិកគឺធ្វើយ៉ាងណាឱ្យរុស្ស៊ីធ្លាក់ក្នុងវិបត្ដិសេដ្ឋកិច្ច ទ្រង់ទ្រាយធំពេលនោះប្រធានាធិបតីពូទីន នឹងត្រូវដើរចេញដោយស្វ័យប្រវត្ដិហើយ។

ប៉ុន្ដែគេហទំព័រ ប្លូមប៊ើដ បានដកស្រង់ សម្ដីអ្នកឯកទេស Stanley Byron Wien មកពីមជ្ឈមណ្ឌលព្យាករណ៍នយោបាយ របស់លោកខាងលិចបញ្ជាក់ថា ទាំងនោះជាការគិតសាមញ្ញពេកដែលលោកខាង លិចអាចធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះក្រោម៤០ដុល្លារក្នុងមួយបារ៉ែល។ ប្រសិនបើតម្លៃ ប្រេងធ្លាក់ដល់កម្រិតនោះរុស្ស៊ីប្រាកដជាធ្លាក់ក្នុងភាពចលាចលមិនខាន។ បន្ទាប់ពីធ្វើឱ្យរុស្ស៊ីធ្លាក់ក្នុងវិបត្ដិហើយនោះអាមេរិកនឹងជំរុញឱ្យតម្លៃប្រេងកើនឡើងដល់កម្រិត ៧០ដុល្លារក្នុងមួយធុង ។

ជាការពិតណាស់តម្លៃប្រេងធ្លាក់ចុះនឹងធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីជួបផលលំបាកយ៉ាងខ្លាំង។ មិនត្រឹមតែរុស្ស៊ីប៉ុណ្ណោះទេ ប្រទេស លោកខាងលិចដែលចូលរួមដាក់ទណ្ឌកម្ម រុស្ស៊ីក៏ត្រូវប្រឈមមុខនឹងវិបត្ដិនោះផងដែរ។ បច្ចុប្បន្នទាំងរុស្ស៊ី និងអាមេរិកកំពុងពិនិត្យមើលការអត់ធ្មត់ការស៊ូទ្រាំនឹងតម្លៃប្រេងធ្លាក់ចុះដល់កម្រិតណា។ អង់គ្លេសជា ប្រទេសដែលផលិតប្រេងលំដាប់កំពូលនៅតំបន់អឺរ៉ុបក៏ជួបផលលំបាក ខណៈ ដែលមិនមានប្រភពប្រេងគ្រប់គ្រាន់សម្រាប់ ផ្គត់ផ្គង់ដល់ប្រទេសសម្ពន្ធមិត្ដក្នុងតំបន់។

ប្រទេសដែលជួបផលលំបាកជាងគេនោះគឺប្រទេសអីុរ៉ង់ ដោយសារតែប្រទេសនេះមិនមានប្រភពចំណូលផ្សេងណាមួយក្រៅពីការនាំចេញថាមពលប្រេងនោះឡើយ។

ប្រវត្ដិសាស្ដ្រនៃការដាក់ទណ្ឌកម្មសេដ្ឋ កិច្ចមិនត្រឹមតែកើតមាននាសម័យកាល នេះឡើយទណ្ឌកម្មសេដ្ឋកិច្ចបានកើត មានតាំងពីឆ្នាំ៤៣២ មុនគ្រិស្ដសករាជ មកម៉្លេះ ពេលនោះអ្នកនយោបាយប្រទេស ក្រិច និងមេទ័ពPericles បានអនុវត្ដច្បាប់ ដែល មានឈ្មោះថា Megarian ដើម្បីប្រឆាំង នឹងករណីចាប់ខ្លួនស្ដ្រីApasian ៣នាក់ ។

ក្នុងសម័យកាលទំនើបកម្មរបស់អាមេ រិកបានប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចសម្រាប់ បំពេញគោលនយោបាយដែលអាមេរិក ចង់បាន។ នៅក្នុងសង្គ្រាមត្រជាក់អាមេរិកបានប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចបង្កឱ្យ មានអស្ថិរភាពនយោបាយនៅក្នុងប្រទេសមួយចំនួនដែលមិនមានភាពជិតស្និទ្ធជា មួយអាមេរិកក្នុងនោះមានតំបន់អាមេរិក ឡាទីនជាដើម។ អតីតសហភាពសូវៀតក៏ធ្លាប់បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់ប្រទេស ចិន អាល់បានី យូហ្គោស្លាវី។ ការដាក់ទណ្ឌ កម្មភាគច្រើនធ្វើឡើងដល់ប្រទេសធំប្រទេស មហាអំណាចប្រឆាំងទៅនឹងប្រទេសតូចតាចដែលមិនព្រមស្ដាប់បង្គាប់ខ្លួន ។

ភាគច្រើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ​គឺជាការសងសឹកទៅលើប្រទេសដែលរា រាំងផលប្រយោជន៍ធ្វើឱ្យបាត់បង់ផល ​​ប្រយោជន៍ដល់ប្រទេសមហាអំណាច។ អាមេរិកជាប្រទេសអនុវត្ដការដាក់ទណ្ឌកម្មទៅលើប្រទេសដទៃច្រើនជាងគេបំផុត នៅលើពិភពលោក។ អាមេរិកមាន២៤ កម្មវិធីហាមប្រាមដឹកជញ្ជូនបានអនុវត្ដទៅលើប្រទេសជាច្រើនក្នុងនោះមានប្រទេស កូដឌឺវ័រ បេឡារូសស៊ីរី។ ចាប់តាំងពីអំឡុង ឆ្នាំ១៩៩០ ច្បាប់ដាក់ទណ្ឌកម្មដឹកជញ្ជូនក្លាយជាប្រធានបទសំខាន់មួយដែលប្រទេស ជាច្រើនមិនចង់ជួបប្រទះនោះឡើយដោយសារវាប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន។

អាមេរិកធ្លាប់បានអនុម័តដាក់ទណ្ឌកម្មដឹកជញ្ជូនទៅលើវិស័យពាណិជ្ជកម្មអីុរ៉ាក់ និងគុយបាធ្វើឱ្យសេដ្ឋកិច្ចប្រទេសទាំងនោះ មិនអាចងើបឈរឡើងវិញបាន។

ច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសគុយបាចាប់ផ្ដើមនៅឆ្នាំ១៩៦០ដោយពេលនោះអាមេរិកបញ្ចប់ការនាំចូលស្ករពីគុយបាដែលជាផលិតផលសំខាន់ បំផុតរបស់ប្រទេសនេះក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច។ ការដាក់ទណ្ឌកម្មទៅលើប្រទេស គុយបាមានរយៈពេលយូរបំផុតបើប្រៀបធៀបទៅនឹងប្រទេសនានា ដែលអាមេរិកបានអនុវត្ដនាពេលកន្លងមក ។

ចាប់តាំងពីអតីតប្រធានាធិបតីប៊ីល គ្លីនតុនឡើងកាន់អំណាចដឹកនាំអាមេរិក លោកបានអនុវត្ដគោលនយោបាយទណ្ឌកម្មសេដ្ឋកិច្ចឈ្លាសវៃបំផុតដោយលោកដាក់ទណ្ឌកម្មទៅលើបុគ្គលឬស្ថាប័នឯក រាជ្យមិនបានដាក់ទណ្ឌកម្មទៅលើប្រទេស ទាំងមូលនោះឡើយ។ ចំណែកច្បាប់ដាក់ ទណ្ឌកម្មដឹកជញ្ជូនក្រោមរបបប្រធានា ធិបតីប៊ូស សំដៅទៅលើទណ្ឌកម្មចរាចរណ៍ ហិរញ្ញវត្ថុដោយលោកប្រើប្រាស់ឥទ្ធិពលនៃប្រាក់ដុល្លារសម្រាប់បិទទ្វារធនាគារជាច្រើនដែលផ្ដល់ផលប្រយោជន៍ដល់ប្រទេស មិនស្ដាប់បង្គាប់អាមេរិក ។

ចំណែកអង្គការសហប្រជាជាតិក៏បានអនុម័តដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើងដោយប្រទេសនេះនៅតែបន្ដកម្ម វិធីបរមាណូជាច្រើនទសវត្សរ៍កន្លងមក។

បណ្ដាអង្គការមន្ដ្រីជាន់ខ្ពស់កូរ៉េខាងជើង ដែលជាប់ពាក់ព័ន្ធនឹងកម្មវិធីបរមាណូមិនទទួលបានលិខិតអនុញ្ញាតឱ្យទៅកាន់បរទេស នោះឡើយ។ អ.ស.ប.បានហាម ប្រាមនាំចូលរាល់ទំនិញដែលផលិតពីកូរ៉េខាងជើងពិសេសគឺសព្វាវុធ ។

បើទោះបីអង្គការសហប្រជាជាតិបាន អនុម័តការដាក់ទណ្ឌកម្មនៅឆ្នាំ២០០៦ ប៉ុន្ដែប្រសិទ្ធភាពនៃការដាក់ទណ្ឌកម្មនោះមិនសូវខ្ពស់ឡើយដោយសារតែកូរ៉េខាងជើងមានចិនជាខ្នងបង្អែក។ រាល់ផលិត ផលនានារបស់កូរ៉េខាងជើងបាននាំទៅកាន់ ប្រទេសចិនដល់ទៅ៩០ភាគរយ។ ពេលថ្មីៗ នេះប្រធានាធិបតីលោកបារ៉ាក់ អូបាម៉ា ក៏បានអនុម័តច្បាប់ដាក់ទណ្ឌកម្មថ្មីដល់កូរ៉េខាងជើងដោយបានចូលរួមវាយប្រហារ តាមបណ្ដាញទៅលើក្រុមហ៊ុនផលិតខ្សែភាពយន្ដមួយរបស់អាមេរិក។ ការដាក់ ទណ្ឌកម្មដែលមានការចូលរួមពីសហគមន៍ អន្ដរជាតិប្រាកដជាមានប្រសិទ្ធភាពទៅលើប្រទេស១។ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងអំឡុងឆ្នាំ១៩៨០ ការប្រកាន់ពូជសាសន៍ត្រូវបានបញ្ចប់ដោយសារតែការដាក់ទណ្ឌកម្ម ។

ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី របស់លោកខាងលិចបានធ្វើឱ្យរុស្ស៊ីរងការខាតបង់យ៉ាងធំធេងប៉ុន្ដែបែរជាជួយដល់ប្រទេសក្រីក្រប្រទេសកំពុងអភិវឌ្ឍន៍មានភាពប្រសើរទៅវិញដោយសារតែតម្លៃប្រេង លើពិភពលោកធ្លាក់ថ្លៃ។ ការដាក់ទណ្ឌ កម្មសេដ្ឋកិច្ចនាពេលបច្ចុប្បន្នត្រូវបាន ប្រទេសមហាអំណាចនៅលើពិភពលោកប្រើប្រាស់ដើម្បីសម្រេចគោលដៅនយោបាយសេដ្ឋកិច្ចរបស់ខ្លួន ៕

dsaf

index

rter

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print