ខ្សឹបដាក់ត្រចៀក៖ យាយម៉ាប់នៅតែដឹក ឈើចូលសិប្បកម្មដ៏ធំ

ចែករំលែក៖

សិប្បកម្មអនាធិបតេយ្យរបស់ឈ្មោះទូ ហៀង ហៅយាយម៉ាប់ ដែលមានតួនាទីជាសមាជិកក្រុមប្រឹក្សាឃុំមេម៉ង និងជាឈ្មួញឈើដុះស្លែល្បីឈ្មោះថែមទាំងជាម្ចាស់សិប្ប​ កម្មកែច្នៃឈើប្រណីតដែលធំជាងគេក្នុងខេត្តមណ្ឌលគិរីផងនោះមកដល់ថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០១៦ ទោះបីគណៈកម្មការជាតិចុះទប់ស្កាត់និងបង្ក្រាបដ៏ក្តៅគគុកក៏ ដោយក៏យាយម៉ាប់នៅតែសម្រុកដឹកឈើយ៉ាងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃដោយគ្មានខ្លាចឡើយ ។

សព្វថ្ងៃនេះបើតាមប្រជាពលរដ្ឋនៅឃុំមេម៉ង់ក៏ដូចជានៅក្នុងខេត្តទាំងមូលបាន បង្ហើបឲ្យដឹងថា យាយម៉ាប់ ប្រកបការងារសិប្បកម្មទៅបានយ៉ាងរលូនបែបនេះក៏ ដោយសារតែមានខ្នងបង្អែកអ្នកធំនៅពីក្រោយគឺលោក សំរ៉ង ឌីវិចិត្រ នាយផ្នែកដែន ជម្រកសត្វព្រៃភ្នំព្រិចជាអ្នកសម្របសម្រួលក្នុងពេលមានសមត្ថកិច្ចចុះដល់កន្លែង ម្ដងៗ ។ ដូច្នេះយាយយម៉ាប់កំពុងកាក់កបជាមួយនឹងជំនួញឈើប្រណីតគេពុំដែលឃើញ មន្ត្រីជំនាញទៅប៉ះពាល់ការរកស៊ីរបស់ឈ្មួញឈើម្នាក់នេះឡើយដោយមជ្ឈដ្ឋាននានាដាក់ការសង្ស័យថា មន្ត្រីដែលមានតួនាទីបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្តប្រហែល ទទួលលាភ សំណែនពីយាយម៉ាប់អស់ហើយបានជាគេមិនបង្ក្រាប ៕

13090585_1707142632862130_777338592_o

...


111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print