បាញ់៥០គ្រាប់ទៅលើពិធីជប់លៀងមានមនុស្ស២០០នាក់បណ្តាលឱ្យស្លាប់និងរបួសជាច្រើន

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានយុវជន២នាក់ស្លាប់ និង៩នាក់រងរបួសនៅក្នុងការបាញ់ប្រហារ រហូតដល់៥០គ្រាប់ទៅលើពិធីជប់លៀងមួយដែលមានមនុស្សជាង២០០នាក់ចូលរួម ។

សារព័ត៌មាន Fox News បានផ្សាយថា ការបាញ់ប្រហារកើតឡើងនៅថ្ងៃទី១៧ ខែមេសា នៅក្នុងពិធីជប់លៀងក្នុងទីក្រុង Pittsburg ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្ស២នាក់ស្លាប់និងរងរបួសជាច្រើននាក់។ ស្នងការប៉ូលិសទីក្រុង Pittsburgh បានប្រកាសថា ក្រុមជំនាញកំពុងតែបើកការស្រាវជ្រាវពីករណីបាញ់ប្រហារខាងលើ ។
តាមរបាយការណ៍ពីកម្លាំងប៉ូលិស ខ្មាន់កាំភ្លើងបានបាញ់យ៉ាងតិចក៏៥០គ្រាប់ដែរចូលទៅក្នុងពិធីជប់លៀងដែលមានមនុស្សចូលរួមជាង២០០នាក់ក្នុងនោះមានយុវជនជាច្រើន។ ស្នងការប៉ូលិសបញ្ជាក់ថា មានអ្នករងរបួស១១នាក់បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមាន២នាក់បានស្លាប់។ ក្រៅពីនេះនៅមានមនុស្ស៣នាក់ទៀតស្ថិតនៅក្នុងសភាពគ្រោះថ្នាក់កំពុងតែសង្គ្រោះបន្ទាន់៕ ដោយធីរីណា

រូបថត​ :​ Twitter

...

រូបថត​ :​ FOX NEWS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print