រយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ អគ្គិភ័យកើតឡើងសរុប ៧លើក ខូចខាតផ្ទះ ៥ខ្នង តូប១

ចែករំលែក៖

ភ្នំពេញ÷បញ្ហាអគ្គីភ័យនៅក្នុងឱកាសបុណ្យចូលឆ្នាំគឺជារឿងដែលសមត្ថកិច្ចបានយកចិត្តទុកដាក់ខ្ពស់បំផុត។ ប៉ុន្តែនៅឆ្នាំនេះតួលេខនៃបញ្ហាអគ្គីភ័យបានថយចុះគួរឲ្យកត់សម្គាល់ពោលគឺមិនមានគ្រោះថ្នាក់ធំដុំដែលបង្កឡើងដោយអគ្គិភ័យនោះឡើយ។

អគ្គិភ័យបានឆាបឆេះផ្ទះអស់ចំនួន ៥ខ្នង តូប១ ខ្សែភ្លើងចំនួន ៣៧ដុំ និងរងរបួសមនុស្សម្នាក់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤,១៥,១៦ ខែ មេសាឆ្នាំ២០២២។ នេះបើយោងតាមនាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងនៅថ្ងៃទី១៨មេសានេះ។

១/ ខេត្តព្រះវិហារ ចំនួន១ លើក (ចរន្តអគ្គិសនី) រងរបួសមនុស្សម្នាក់ និងឆេះផ្ទះ ១ខ្នង។
២/ ខេត្តព្រះសីហនុ ចំនួន១ លើក(ចរន្តអគ្គិសនី) ឆេះតូបចំនួន១។
៣/ ខេត្តកំពង់ធំ ចំនួន១ លើក ( ភ្លើងចង្ក្រាន) ឆេះផ្ទះ១ខ្នង។
៤/ ខេត្តបាត់ដំបង ចំនួន២ លើក (ចរន្តអគ្គិសនី, និងភ្លើងទៀន) ឆេះផ្ទះអស់ចំនួន ២ខ្នង។
៥/ ខេត្តសៀមរាប ចំនួន១ លើក ( ភ្លើងសម្រាម) ឆេះខ្សែភ្លើងអស់ចំនួន ៣៧ដុំ។
៦/ ខេត្តត្បូងឃ្មុំ ចំនួន១ លើក(កំពង់ស្រាវជ្រាវ) ឆេះផ្ទះអស់ចំនួន ១ខ្នង។

បើប្រៀបធៀបករណីគ្រោះថ្នាក់អគ្គិភ័យ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២១ និងឆ្នាំ២០២២ គ្រោះអគ្គិភ័យកើត ឡើងចំនួន៩/៧ លើក ថយចុះចំនួន ២លើក៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print