រថយន្តដឹកលើសទម្ងន់ ចំនួន ២៨២គ្រឿង ត្រូវ​បាន​ឃាត់​ទុក​និងពិន័យថវិកាជាង ៤៩៩លានរៀល ក្នុងខែមីនា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅរសៀល​ថ្ងៃ​ចន្ទ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖​ មន្រ្តី​ជំនាញ​ បានចាប់ឃាត់រថយន្តដឹកលើសទម្ងន់ ចំនួន ២៨២ គ្រឿង និងពិន័យថវិកាជាង ៤៩៩ លានរៀល ក្នុងខែមីនា ឆ្នាំ២០២២ ដោយចំនួនដឹកល្មើសបានថយចុះប្រមាណ ៥ % បើប្រៀបធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០២២ ។

របាយការណ៍​ដដែល​ បានបន្តថា​ នៅខែមីនា ឆ្នាំ ២០២២ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ២៨២ គ្រឿង និងពិន័យថវិកាសរុបចំនួន ៤៩៩ លានរៀល ដោយមានការថយចុះចំនួន ១៧ គ្រឿង ស្មើ ៥ % បើធៀបនឹងទិន្នន័យ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ មានចំនួន ២៩៩ គ្រឿង ។

សូមម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print