នារីម្នាក់បើករថយន្តលុចសុីសRX350 ជ្រុលចង្កូតបុកខឿនពុះចែកផ្លូវនិងបង្គោលភ្លើងនៅផ្លូវជាតិលេខ១រងការខូចខាត

ចែករំលែក៖

 

    ភ្នំពេញ ៖ រថយន្តលុចសុីសRX350មួយគ្រឿង ដែលបើកបរដោយនារីម្នាក់មិនប្រយ័ត្នបានជ្រុលចង្កូតទៅបុកខឿនទ្រូងផ្លូវ និងបង្គោលភ្លើងបណ្ដាលឲ្យរថយន្តដាច់កាឡែនិងបែកកង់ទៅមុខលែងរួច សំណាងដែរមិនបង្កឲ្យមនុស្សរងរបួស ។

     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខវត្ត និរោធ រង្សី តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះគឺ រថយន្តបង្កម៉ាក លុចសុីស RX350 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BJ-8461បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតមកឆ្វេងដៃជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវនិងផ្លោងបុកបង្គោលភ្លើងបន្ថែមរងការខូចខាតតិចតួច រីឯរថយន្តបង្កបានដាច់កាឡែ និងបែកកង់មុខផ្នែកខាងឆ្វេងរងការខូចខាតយ៉ាងដំណំ សំណាងល្អដែរមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។

     ក្នុងហេតុការណ៍ថ្នាក់ចរាចរណ៍នេះ គេសង្កេតឃើញថាមានការកក់ស្ទះចរាចរណ៍មួយសន្ទុះធំផងដែរ បន្ទាប់ពីសមត្ថកិច្ចចុះមកសម្រួលចរាចរណ៍ ។ ដោយឡែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យម្ចាស់ស្ទួចយកទៅជួសជុលខ្លួន ក្រោយពិនិត្យឃើញថា មិនមានប៉ះពាល់ដល់សម្បត្តិរដ្ឋធ្ងន់ធ្ងរ ៕ ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print