ឡំប្រឺតាបុករថយន្តនៅចំណុចផ្លូវបំបែកជាបួនបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីបេីកឡំប្រឺតាជ្រុលទៅបុករថយន្តព្រូសពេញទំហឹង​ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩​ ខែមេសា​ ឆ្នាំ២០២២​ នៅចំណុចផ្លូវលេខ១៧៣កែងផ្លូវលេខ២៨៤​ ស្ថិតក្នុងសង្កាត់អូឡាំពិក​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូស​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2AA-2653 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៧៣​ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់បេីកឡំប្រឺតាយ៉ាងលឿនតាមបណ្តោយផ្លូវលេខ២៨៤​ ក្នុងទិសដៅពីត្បូងទៅជេីងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តចំពីចំហៀងពេញទំហឹងបណ្តាលឱ្យឡំប្រឺតាខ្ទាតទៅបោកផ្ទប់ទៅនឹងរបងវត្តបន្ថែមទៀតរងការខូចខាត ចំណែកអ្នកបើកឡំប្រឺតារងរបួសធ្ងន់។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងឡំប្រឺតាត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print