នៅសប្តាហ៍ក្រោយសិង្ហបុរីនឹងលុបចោលការធ្វើតេស្តដល់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់

ចែករំលែក៖

តាមការប្រកាសរបស់លោក Keith Tan ប្រធានគណៈកម្មការទេសចរជាតិសិង្ហបុរី នៅថ្ងៃទី១៩ខែមេសានេះបានបញ្ជាក់ថា សិង្ហបុរីនឹងលុបចោលរាល់ការធ្វើតេស្តរកកូវីដ-១៩ ចំពោះអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់ ។ ការអនុវត្តនឹងអាចធ្វើឡើងចាប់ពីសប្តាហ៍ក្រោយទៅ។

កន្លងមក រដ្ឋាភិបាលសិង្ហបុរីបានលុបចោលរាល់បម្រាមនានាសម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ចូលមកក្នុងទឹកដីសិង្ហបុរី ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ។ ប៉ុន្តែអ្នកទេសចរចាំបាច់ត្រូវតែធ្វើតេស្តមុនពេលចូលមកសិង្ហបុរី។
តាមសារព័ត៌មាន Theo Bloomberg សិង្ហបុរីគឺជាប្រទេស ថ្មីដែលបានចូលក្នុងបញ្ជីប្រទេសលុបចោលការធ្វើតេស្តសម្រាប់អ្នកទេសចរបរទេសចាក់វ៉ាក់សាំងរួចរាល់ ក្នុងនោះមានប្រទេសអង់គ្លេស អៀរឡង់ ន័រវែស ហ្ស៊កដង់…។ តាមគេហទំព័រ Kayak.com បានផ្សាយថា បច្ចុប្បន្នមាន៣០ប្រទេស មិនមានវិធានការរឹតត្បិតចំពោះអ្នកទេសចរបរទេស ។ ជាមួយគ្នានេះក៏មាន១៥៨ប្រទេសបន្តរក្សាការរឹតត្បិតមួយចំនួនផងដែរ និងមាន ៣៦ប្រទេសមិនទាន់បើកទ្វារទទួលអ្នកទេសចរបរទេសនោះឡើយ ។
វិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ការងារធ្វើជាង២សែននាក់នៅក្នុងប្រទេសនេះ ។ សិង្ហបុរីបានចំណាយប្រាក់ជិត៥០០លានដុល្លារដើម្បីជំរុញវិស័យទេសចរណ៍នៅក្នុងប្រទេសនេះ៕ ដោយធីរីណា

...


រូបថត​ :​ Bloomberg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print