ភ្នំពេញ៖ ធ្វើឲ្យមនុស្សគ្រប់គ្នាលាន់មាត់រិះគន់មិនសំច្ចៃមាត់ក្រោយពីបុរសម្នាក់បានបញ្ចេញវីដេអូមួយដោយបានប្រើប្រាស់ពាក្យសម្តីហៅព្រះនាងតូចនរោត្តជេនណានូវភាសាសាមញ្ញៗបែបលេងសើច។ អ្នករិះគន់លើកឡើងថាទ្រង់នៅព្រះជន្មក្មេងបន្តិចមែនក៏គួរប្រើប្រាស់ភាសាឲ្យបានសមរម្យ បើទោះបីជាពេលដែលកំពុងបំពេញការងារនោះក៏ដោយ។
វីដេអូដែលត្រូវបានបញ្ចេញនៅលើបណ្តាញសង្គម Tik Tok របស់បុរសម្នាក់ឈ្មោះNarong Thorn មុននេះ បាន បានបង្ហាញពីសកម្មភាពរបស់ព្រះនាងតូច ដែលទ្រង់យាងបំពេញការងារ ហើយត្រូវបានបុរសខាងលើប្រើប្រាស់ភាសាហៅទ្រង់ដោយភាសាលេងសើចបែបធម្មតាៗបែបស្មើៗ និងធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រទ្រង់មិនពេញចិត្តនឹងវីដេអូខាងលើរហូតបញ្ចេញសាររិះគន់ជាហូហែ ដោយស្នើឲ្យបុរសខាងលើប្រើប្រាស់ភាសាបានសមរម្យ និងភ្ជាប់ដោយក្តីគោរពទ្រង់ ហើយប្រសិនបើជាការលេងសើចមែនគួរតែមិនទម្លាយវីដេអូនេះសាធារណៈនោះឡើយ ។ ស្របពេលដែលមានមតិរិះគន់ជាច្រើនក៏មានមតិមួយចំនួនបានលើកឡើងថាព្រះនាងតូចមិនសូវប្រកាន់ទេចំពោះរឿងនេះ ខណៈដែលម្ចាស់គណនីយខាងលើបានបញ្ចេញសារតបត្រឡប់ទៅកាន់អ្នករិះគន់ភ្ជាប់ដោយពាក្យសុំទោសបងប្អូនទាំងអស់គ្នាចំពោះការលេងសើចជាមួយទ្រង់ ព្រោះចង់អោយទ្រង់សប់ប្រទ័យ អរគុណ ចំពោះការិះគន់ដើម្បីស្ថាបនា។ ទោះជាយ៉ាងណាវីដេអូដែលត្រូវបានបង្ហោះនោះមិនត្រូវបានគេលប់ចេញពីលើបណ្តាញសង្គមនោះឡើយ៕
ផ្ទុះការរិះគន់មិនសំច្ចៃមាត់ ទៅកាន់បុរសម្នាក់ ក្រោយហ៊ានប្រើពាក្យសម្តីមិនសមទំនងទៅកាន់ព្រះនាងតូច ជេនណា
...