រុស្ស៊ីបណ្តេញមន្ត្រីការទូតអឺរ៉ុបជាច្រើនរូប

ចែករំលែក៖

រុស្ស៊ីបានប្រកាសថា បានបណ្តេញមន្ត្រីការទូត៣ប្រទេសក្នុងតំបន់អឺរ៉ុប ក្នុងនោះមាន ហុល្លង់ បែលហ្ស៊ិក និងអូទ្រីស ។សារព័ត៌មាន AFP បានដកស្រង់ការប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីដែលបញ្ជាក់ថា មន្ត្រីការទូតហុល្លង់១៥រូបគឺជាបុគ្គលមិនត្រូវបានស្វាគមន៍ឡើយ ហើយទុកពេលឱ្យពីរសប្តាហ៍ដើម្បីរៀបចំចាកចេញពីរុស្ស៊ី។
ជាមួយគ្នានេះដែរ ទីក្រុងមូស្គូបានទុកពេលដូចគ្នានេះដែរដល់មន្ត្រីការទូតប្រទេសបែលហ្សុិក១២នាក់ចាកចេញពីទីក្រុងមូស្គូ ។ ក្រៅពីនេះមន្ត្រីការទូតអូទ្រីស៤នាក់នឹងត្រូវចាកចេញពីរុស្ស៊ីឱ្យបានមុនថ្ងៃទី២៤ខែមេសាឆ្នាំ២០២២។
ក្នុងពេលជាមួយគ្នានេះដែរ រុស្ស៊ីមិនទាន់មានប្រតិកម្មចំពោះប្រទេសអាល្លឺម៉ង់ បារាំង ដែលបានបណ្តេញមន្ត្រីបុគ្គលិក មន្ត្រីការទូតរុស្ស៊ី៤០ រូបចេញពីប្រទេសរបស់ខ្លួននោះឡើយ។ នៅថ្ងៃទី១៩ខែមេសា ក្រសួងការបរទេសរុស្ស៊ីក៏បានកោះហៅមន្ត្រីការទូតប្រទេស Luxembourg ដោយព្រមានថានឹងបណ្តេញមន្ត្រីការទូតប្រទេសនេះចេញពីរុស្ស៊ីផងដែរ ។
សកម្មភាពផ្សេងមួយទៀត សារព័ត៌មាន TASS បានផ្សាយថា រថយន្តក្រុងដឹកមន្ត្រីការបរទេសរុស្ស៊ីឆ្ពោះទៅកាន់អាកាសយានដ្ឋាននៅក្នុងទីក្រុងតូក្យូ ចាកចេញពីប្រទេសជប៉ុននៅថ្ងៃទី ២០ ខែមេសា ក្រោយរដ្ឋាភិបាលជប៉ុនបានសម្រេចបណ្តេញមន្ត្រីការទូតរុស្ស៊ី៨រូប៕ ដោយធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print