នាយទាហានជាន់ខ្ពស់ឧត្តមសេនីយ៍ទោ ទាំង៤រូប ដែលការពារសម្តេចតេជោ ហ៊ុន សែន ត្រូវបានព្រះករុណាព្រះហាក្សត្រចេញព្រះរាជក្រិត្យត្រាស់បង្គាប់ តម្លើងឋានន្តរសក្តិថ្នាក់ “ឧត្តមសេនីយ៏ឯក”

ចែករំលែក៖

ភ្នំពេញ៖ នាយទាហានជាន់ខ្ពស់ឧត្តមសេនីយ៍ទោ ទាំង៤រូប ដែលការពារសម្តេចតេជោ ហ៊ុន សែន ត្រូវបានព្រះករុណាព្រះហាក្សត្រចេញព្រះរាជក្រិត្យត្រាស់បង្គាប់ តម្លើងឋានន្តរសក្តិថ្នាក់ “ឧត្តមសេនីយ៏ឯក”។ នេះបើយោងតាមព្រះរាជក្រិត្យដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន «នគរវត្ត» ទទួលបាននៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។

ពិតជាសូមចូលរួមឣបឣរសាទរយ៉ាងក្រៃលែងជាមួយនាយទាហានជាន់ខ្ពស់ទាំង៤រូប នៃបញ្ជាការដ្ឋានឣង្គរក្ស  ដែលទើបត្រូវបានព្រះករុណាព្រះហាក្សត្រចេញព្រះរាជក្រិត្យត្រាស់បង្គាប់ តម្លើងឋានន្តរសក្តិថ្នាក់ “ឧត្តមសេនីយ៏ឯក” 

សូមជូនពរដល់នាយទាហានជាន់ខ្ពស់ទាំង៤រូប សូមមានសុខភាពល្ឣ និងទទួលជោគជ័យក្នុងភារកិច្ចការពារសន្តិសុខសុវត្ថិភាពជូនសម្តេចទាំងទ្វេរ គ្រប់គោលដៅបេសកម្ម។ ក្នុងនោះរួមមាន ៖ 

ព្រះករុណាព្រះហាក្សត្រចេញព្រះរាជក្រិត្យត្រាស់បង្គាប់

មាត្រា១: តម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក ដល់នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ៤ រូប ៖ 

១-ឧត្តមសេនីយ៍ទោ ណាំ ភិរុណ អត្តលេខ ០០៤០២៧

២-ឧត្តមសេនីយ៍ទោ ឡុង ដា អត្តលេខ ០១៧៣៥០

៣-ឧត្តមសេនីយ៍ទោ អ៊ន សុទ្ធីរ័ត្ន អត្តលេខ ០២១០៦៧

៤-ឧត្តមសេនីយ៍ទោ ឃុត សុខុន អត្តលេខ ១៦២០៩២ 

មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រិត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

ដោយ ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print