«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ៥មុឺន៥ពាន់ដុល្លារអាមេរិក ជូនអង្គការ សមាគម មន្ទីរពេទ្យចំនួន ៤»

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមផេកផ្លូវការព្រះមហាក្សត្រ ( Unofficial: ខ្ញុំស្រលាញ់ «ព្រះមហាក្សត្រ នរោត្តម សីហមុនី») បង្ហោះនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ស្ថិតក្នុងព្រះ​រាជ​ហឫទ័យ​ខ្វាយខ្វល់​ និងទុក​ដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​ប្រជានុរាស្រ្តជាកូន​ចៅ​ ចៅទួត​ ព្រមទាំង​ព្រះរាជតម្រិៈគោរព​ដង្ហែ​តាម​ព្រះរាជ​លំអាន​ដ៏​ឧត្តុង្គ​ឧត្តម​ នៃ​ព្រះ​ករុណា​ ព្រះ​វររាជបិតាសុខាភិបាលជាតិ ព្រះវររាជបិតាសិក្សាធិការជាតិ ព្រះវររាជបិតាឧត្តមអគ្គពុទ្ធសាសនូបត្ថម្ភ ព្រះ​បរមរតនកោដ្ឋ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត។
( Unofficial: ខ្ញុំស្រលាញ់ «ព្រះមហាក្សត្រ នរោត្តម សីហមុនី») បានបន្តថា, ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃប្រវត្តិសាស្រ្តកម្ពុជា ដែលអង្គសម្តេចព្រះវររាជបិតាជាតិ ស្តេចបានដឹកនាំកសាងអភិវឌ្ឍជាតិខ្មែរ រីកចម្រើនជឿនលឿន​​លើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលជាតិ សិក្សាធិការ និងព្រះពុទ្ធសាសនា ដែលបានបម្រើឲ្យការរស់នៅរបស់ប្រជានុរាស្រ្តមានភាពល្អប្រសើរខ្ពង់ខ្ពស់ឧត្តុង្គឧត្តម នាវេលា​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២ សម្តេច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះអង្គ​ស្តេច​សព្វ​ព្រះរាជ​ហឫទ័យ​ប្រោស​ព្រះ​រាជទាន​ព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ២០.០០០ ដុល្លារអាមេរិក និងម៉ាសចំនួន ២០០០ ជូនដល់ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ព្រះរាជទ្រព្យចំនួន ៥០០០ដុល្លារអាមេរិក និងម៉ាសចំនួន ១០០០ ជូនដល់សមាគមដូនជី និងឧបាសិកាកម្ពជរដ្ឋ ព្រះរាជទ្រព្យចំនួន ១០០០០ដុល្លារអាមេរិក ម៉ាសចំនួន ២០០០ ថ្នាំព្យាបាលកូវីត ៤០០០ប្រអប់ ជូនមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ខណ្ឌឫស្សីកែវ ព្រះរាជទ្រព្យ ២០០០០ដុល្លារអាមេរិក ម៉ាសចំនួន ៤០០០ ជូនដល់អង្គការដើម្បីភាពញញឹម នៃកុមារ ដើម្បីបម្រើសេវាព្យាបាល និងថែទាំអ្នកជំងឺប្រកបដោយប្រសិទ្ធភាព គុណភាព សមធម៌ និងមានចីរភាពដល់ប្រជាជនក្រីក្រ និងខ្វះខាត ក៏ដូចជាឧត្តមប្រយោជន៍ផ្សេងៗជាច្រើនទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print