រុស្ស៊ីបាញ់សាកល្បងមីស៊ីលអន្តរទ្វីបដែលអាចចាក់ទម្លុះរាល់ប្រព័ន្ធការពារ

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានអបអរសាទរដល់កម្លាំងទាហានប្រទេសនេះដែលបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប (ICBM) Sarmat ប្រកបដោយជោគជ័យ។ លោកពូទីនបញ្ជាក់ថា អាវុធដ៏ទំនើបនេះ នឹងធ្វើឱ្យប្រព័ន្ធមីស៊ីលការពារអសមត្ថភាពទប់ស្កាត់ ។ លោកពូ

ទីនបញ្ជាក់ថា អាវុធដ៏ទំនើបនេះនឹងធ្វើឱ្យសត្រូវរបស់រុស្ស៊ីត្រូវពិចារណាឡើងវិញ បើចង់គំរាមកំហែងរុស្ស៊ីនោះ។
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២នេះបានផ្សាយថា រុស្ស៉ី បានប្រកាសថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលបាលិស្ទីកអន្តរទ្វីបថ្មីមួយដែលអាចបំពាក់គ្រាប់បែកបរមាណូ ។ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ហៅអាវុធនេះថាជាអាវុធដែលល្អដាច់គេនៅលើពិភពលោក។
លោក ពូទីន បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ ខណៈដែលយោធារុស្ស៉ីកំពុងរាយការណ៍ជូនលោកថាមីស៊ីលបាលិស្ទីកអន្តរទ្វីប សាម៉ាត (Sarmat) ត្រូវបានបាញ់សាកល្បងជាលើកដំបូងចេញពីតំបន់ប្លេសិក (Plesetsk) នៃភាគពាយព្យ និងបានវាយប្រហារចំគោលដៅដែលបានកំណត់នៅឯឧបទ្វីបកាំឆាតកា (Kamchatka) ក្នុងរយៈចម្ងាយពីគ្នាជិត ៦,០០០គីឡូម៉ែត្រ។
ថ្លែងនាឱកាសនោះដែរ លោក ពូទីន បានបញ្ជាក់ដូច្នេះថា «អាវុធមួយនេះនឹងជួយពង្រឹងសមត្ថភាពប្រយុទ្ធនៃកងកម្លាំងរបស់យើង ក៏ដូចជាធានាសន្តិសុខរបស់រុស្ស៉ីពីការគំរាមកំហែងពីខាងក្រៅ ដោយវានឹងធ្វើឱ្យសត្រូវដែលចង់គំរាមកំហែងប្រទេសរបស់យើងត្រូវបញ្ឈប់ ឬគិត២ដងមុននឹងពួកគេចង់ធ្វើអ្វីមួយ»។
គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលបាលិស្ទីកអន្តរទ្វីបសាម៉ាត (Sarmat) ដែលកំពុងស្ថិតនៅក្រោមការអភិវឌ្ឍក្នុងរយៈពេលជាច្រើនឆ្នាំមកនេះប្រហែលជាមិនមែនជារឿងភ្ញាក់ផ្អើលអ្វីសម្រាប់លោកខាងលិចនោះទេ ប៉ុន្តែវាកើតឡើងនៅចំពេលមានភាពតានតឹងខាងភូមិសាស្ត្រនយោបាយ និងការវាយលុកជាថ្មីរបស់កងទ័ព
រុស្ស៉ីលើតំបន់ដុនបាស់នៃភាគខាងកើតអ៊ុយក្រែន៕ ដោយធីរីណា

...

រូបថត​ :​TASS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print