យន្តហោះបុករថយន្តដឹកទំនិញធុនធំនៅហៃទី ស្លាប់៦នាក់

ចែករំលែក៖

យន្តហោះធុនតូចមួយគ្រឿង បានចុះចតជាបន្ទាន់ហើយក៏បានបុកទៅលើរថយន្តដឹកទំនិញធុនធំ មួយគ្រឿងបណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ ។

យន្តហោះធុនតូចបានហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ Port-au-Prince នៅក្នុងទីក្រុង TP Jacmel ភាគខាងត្បូងប្រទេសហៃទី នៅវេលាម៉ោង១៥និង៤៤នាទីថ្ងៃទី២០ ខែមេសា ក្នុងពេលយន្តហោះព្យាយាមចុះចតជាបន្ទាន់នៅតំបន់ Carrefour ហើយក៏បានបុកចំរថយន្តដឹកទឹកដបសូដាបណ្តាលឱ្យមនុស្ស៦នាក់ស្លាប់និងម្នាក់រងរបួស។
មន្ត្រីក្នុងតំបន់ Carrefour លោក Jude Edouard Pierre បានឱ្យដឹងថា ក្នុងចំណោមមនុស្ស៦នាក់ស្លាប់មានទាំងអាកាសយានិកផងដែរ។
មន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា អ្នកបើកបររថយន្តដឹកទំនិញក៏ជាមនុស្សម្នាក់ក្នុងចំណោម៦នាក់ដែលស្លាប់នោះដែរ ។ អាកាសយានិករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែដោយសាររបួសធ្ងន់ពេកក៏បានស្លាប់ទៅ។
ក្រុមហ៊ុនអាកាសចរស៊ីវិលហៃទី បានប្រកាសថា យន្តហោះដែលជួបគ្រោះថ្នាក់ជាប្រភេទ Cessna 207 ។ យន្តហោះខាងលើមានបញ្ហាម៉ាស៊ីនក្នុងពេលហោះហើរ ។ នៅលើបណ្តាញសង្គម Twitter នាយករដ្ឋមន្ត្រីហៃទីលោក Ariel Henry បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ ៕ ដោយធីរីណា

...

រូបថត​ :​ AP, Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print