សូមប្រុងប្រយ័ត្ន តារាកំប្លែងជើងចាស់ ស៊ុនណារី ម៉ូនីកា ត្រូវបានក្រុមចោរឆក់ ឆក់យកកាបូប ខណ:គាត់ចុះពីលើរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ ភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកក្រោយពីវីដេអូនៃសកម្មភាពក្រុមចោរឆក់កាបូបរបស់តារាកំប្លែង អ្នកនាង ស៊ុនណារី ម៉ូនីកា គ្រាដែលអ្នកនាងបានចុះពីលើរថយន្ត។ ជាសំណាងល្អអ្នកនាងបានបាត់បង់ទ្រព្យធនប៉ុន្តែមិនបានរងរបួសណាមួយឡើយ ប៉ុន្តែនេះគឺជាសាដែលដាស់តឿនឲ្យមានការប្រុងប្រយ័ត្នខ្ពស់។
យោងទៅតាមការបញ្ចាក់របស់អ្នកនាងតាមរយៈគណនីយហ្វេសប៊ុកឈ្មោះ Vanida Sinnary បានធ្វើការបង្ហោះវីដេអូសកម្មភាពក្រុមចោរឆក់ខាងលើ បានឆក់កាបូបលុយរបស់តារាកំប្លែងជើង អ្នកនាង ស៊ុនណារី ម៉ូនីកា ដោយបានភ្ចាប់ជាមួយខ្លឹមសារមួយថា បងស្រីម៉ូនីកាមកយកឡានពីផ្ទះខ្ញុំទៅធ្វើឡានខូចរលត់តាមផ្លូវក៏បើកទ្វារមកយកទឹកចាក់ឡានគ្រាន់តែចេញមិនទាន់បិទទ្វាឡានផងវាឆក់ហ្មង។ សកម្មភាពអាចោឆក់កាបូបបងស្រីស៊ុនណារីម៉ូនីកាមុននេះបន្តិចពពួកអាចាំតែលួចឆក់ញើសឈាមគេខំរកខំទុកដើម្បីចិញ្ចឹមគ្រួសារគេ ពួកហែងយកទៅមិនបានចាយទេសូមទេវតាអោយវាដួលម៉ូតូងាបទាន់ហន់ផង។ ចឹងសូមបងប្អូនប្រយ័ត្នផងចេញពីឡានស្ពាយកាបូបមើលផងបងប្អូន។វាដើរលេងអស់លុយចូលឆ្នាំវាចាប់ផ្ដើមសសម្បូរទៀតហើយ។ ជួយហ៊្សែម្នាក់មួយបងប្អូនដើម្បីទុកជាការយល់ដឹងដល់បងប្អូនដែលប្រហែសអោយការពារកុំប្រហែស។ នៅមិនទាន់មានការបញ្ជាក់បាននៅឡើយទេជុំវិញការបាត់បង់ទ្រព្យខាងលើថាមានអ្វីខ្លះប៉ុន្តែនេះក៏ជាសារឲ្យគ្រប់គ្នាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ។
មានសិល្បករ និងទស្សនិកជនជាច្រើនបានផ្ញើសារសាកសួរសុខទុក្ខទៅកាន់តារាកំប្លែងរូបនេះ និងជូនពរឲ្យអ្នកនាងរួចផុតពីគ្រោះខាងលើផងដែរ និងស្នើឲ្យសមត្ថកិច្ចតាមរកជនល្មើសមកផ្តន្ទាទោសទៅតាមច្បាប់ផងដែរ៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print