រដ្ឋសភាកម្ពុជាទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោក អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា នៅខាងមុខវិមានរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ : មុននឹងចូលជួបសវនាការ និងពិភាក្សាការងារទ្វេភាគី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោក អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា នៅខាងមុខវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។
បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចពីថ្នាក់ដឹកនាំរដ្ឋសភារួចមក លោក អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា និងគណៈប្រតិភូ ក៏បានចូលជួបសវនាការ និងពិភាក្សាការងារទ្វេភាគី ជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

បើតាមកម្មវិធីសម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ
បន្ទាប់បញ្ចប់ជំនួបសវនាការ​ និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី​ រួចមក​ នៅវេលាម៉ោង ១០:៣៥នាទីព្រឹក លោកប្រធានគណៈប្រតិភូ នឹងត្រូវចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយនៅវេលារសៀលថ្ងៃនេះដែរ ឯកឧត្តម អំ បឺរឡា (OM BIRLA) និងដឹកនាំគណៈប្រតិភូសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print