ភ្នំពេញ ៖ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២២ កម្លាំងអន្តរាគមន៍បង្ក្រាបសត្វព្រៃនៃរដ្ឋបាលព្រៃឈេីរួមសហការជាមួយខណ្ឌរដ្ឋបាលរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានចុះឆែកឆេរនិងបង្ក្រាបទីតាំងលក់សាច់សត្វព្រៃមួយកន្លែងស្ថិតនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនឈានដល់ការបង្ក្រាបគឺកម្លាំងសមត្ថកិច្ចចម្រុះបានធ្វេីការស្រាវជ្រាវរហូតកំណត់ច្បាស់ថាទីតាំងនេះពិតជាមានលួចលក់សត្វព្រៃប្រាកដមែន ទេីបកម្លាំងចម្រុះចុះត្រួតពិនិត្យឆែកឆេររកឃេីញសាច់ជ្រូកព្រៃស្រស់ចំនួន៥,៥០គីឡូក្រាម សាច់សត្វឈ្លូស១០គីឡូក្រាម ។
ក្រោមការពិនិត្យឃេីញជាក់ស្តែងសមត្ថកិច្ចបានដកហូតសាច់ព្រៃទាំងនោះ និងបានណែនាំទៅលេីម្ចាស់ទីតាំងរួមទាំងធ្វេីការពិន័យទៅតាមច្បាប់៕
...
ដោយ ៖ ភារ៉ា ដង្កោ