ភ្នំពេញ : រាជរដ្ឋាភិបាល បានសេចក្តីសម្រេចលេខ២៧ សសរ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ស្តីពីការតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។
រាជរដ្ឋាភិបាលសម្រេច :
ប្រការ១.…ត្រូវបានតែងតាំងសមាសភាពគណះកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាបអង្គរ ដួចខាងក្រោម+
១. លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធាន
២.លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធាន អចិន្ត្រៃយ៍
៣.លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និង ប្រធានអាជ្ញាធរជាតិអប្សរា អនុប្រធាន
៤- លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន អនុប្រធាន និងសមាជិកចំនួន ៣១រូបជាសមាជិក ។
ប្រការ២…សមាជិកនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ មានភារកិច្ចអនុវត្តការងារ ទៅតាមការតម្រង់ទិសរបស់អនុក្រឹត្យលេខ២៧៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការបង្កើតគណៈ កម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។ ប្រការ៣…បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៤…រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ ៕