ជនមិនស្គាល់មុខយកថ្មមកចាក់បិទចំណតរថយន្តក្រុងរបស់រដ្ឋមិនឲ្យចេញចូលបានដោយមិនដឹងមូលហេតុ

ចែករំលែក៖

    ភ្នំពេញ៖  ចំណតរថយន្តក្រុងរបស់រដ្ឋដែលមានទីតាំងនៅផ្លូវ៣០ម៉ែត្រ​ បុរីសន្តិភាព២​ ក្នុងភូមិដំណាក់ត្រយឹង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ត្រូវបានជនមិនស្គាល់មុខបញ្ជាឱ្យរថយន្តបែនដឹកថ្មយកមកចាក់បិទមិនឱ្យរថយន្តក្រុងរបស់រដ្ឋចូលចតបានដោយមិនដឹងពីមូលហេតុឡើយ។ 

    តាមការរៀបរាប់ពីលោក​សៅ គឹម​ស៊ន​ ជាអ្នកបេីករថយន្តក្រុងរបស់រដ្ឋនៅគោលដៅខាងលេីបានឱ្យដឹងថា​ កាលពីវេលាម៉ោង១១ព្រឹក​ថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២២​ មានរថយន្តបែនដឹកថ្មមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3C-1908 បានដឹកថ្មមកចាក់ក្នុងចំណតរថយន្តក្រុងចំនួន៥រថយន្តនិងបិទជាប់រថយន្តក្រុងមួយគ្រឿងមិនអាចចេញបាន​ ដោយមិនដឹងពីមូលហេតុនៃការចាក់ថ្មនោះទេ។ 

    ក្រោយពីមានសកម្មភាពចាក់ថ្មនោះមករូបគាត់ក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដែរ​។ បន្ទាប់មកអាជ្ញាធរក៏បានចុះមកដល់ទីតាំងខាងលេី តែក្រុមរថយន្តបែនដឹកថ្មមិនឃេីញដឹកថ្មមកចាក់បន្តទៀតទេ។ 

   សូមបញ្ជាក់ថា​ ទីតាំងខាងលេីជាចំណតរថយន្តក្រុងរបស់រាជរដ្ឋាភិបាលមិនមែនជាចំណតរថយន្តឯកជនណាមួយឡេីយ ហេីយជនដែលដឹកថ្មយកមកចាក់បិទចំណតរថយន្តក្រុងខាងលេីនេះក៏មិនដឹងថាជានរណាឱ្យពិតប្រាកដនិងមានបំណងអ្វីនោះទេ។ 

   យេីងសង្កេតឃេីញថា​ ចំណតរថយន្តក្រុងខាងលេីមានបងប្អូនប្រជាពលរដ្ឋ​ សិស្សសាលា​ លោកតាលោកយាយបានធ្វេីដំណេីរតាមរយៈរថយន្តក្រុងទាំងនោះដែលជាហេតុធ្វេីឱ្យមានការកាត់បន្ថយថវិកាច្រេីនទៅលើការជិះយានយន្តឯកជន។ 

    ដូចនេះប្រជាពលរដ្ឋនិងក្រុមតៃកុងរថយន្តក្រុងបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាស្រាវជ្រាវរកអ្នកដែលយកថ្មមកចាក់បិទចំណតរថយន្តក្រុងខាងលេីនេះយកមកសាកសួរអំពីមូលហេតុនៃការចាក់ថ្មនេះ។ 

    ជំុវិញបញ្ហានេះផងដែរ​ក្រុមការងារយេីងបានទាក់ទងទៅលោកហែម​ ដារិទ្ធិ​  អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យដែរតែមិនមានការឆ្លេីយតប៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print