ពលរដ្ឋបារាំងប្រឈមនឹងផលលំបាក ក្នុងការជ្រើសរើសមេដឹកនាំថ្មី

ចែករំលែក៖

នៅថ្ងៃទី២៤ខែមេសា ពលរដ្ឋបារាំងបាននាំគ្នាទៅបោះឆ្នោតជុំទីពីរ ក្នុងការជ្រើសរើសមេដឹកនាំថ្មី។ ដោយមិនដឹងថាត្រូវជ្រើសរើសមេដឹកនាំស្និទ្ធអឺរ៉ុប គឺលោក Emmanuel Macronបន្តដឹកនាំ ឬក៏ត្រូវផ្លាស់ប្តូរជំនួសវិញដោយមេដឹកនាំប្រឆាំង លោកស្រី Marine Le Pen អាចនឹងផ្លាស់ប្តូរនយោបាយជាច្រើនប្រសិនបើជាប់ឆ្នោតដឹកនាំប្រទេស។

លទ្ធផលនៃការស្ទង់មតិបានបង្ហាញឱ្យឃើញថា លោកម៉ាក្រុង នៅតែបន្តនាំមុខនៅក្នុងការបោះឆ្នោត ដែលគេសង្ឃឹមថាលោកនឹងបន្តដឹកនាំបារាំងបន្ថែមមួយអាណត្តិទៀត ។ ចំណែកលោកស្រី Marine Le Pen បើទោះបីបានព្យាយាមឃោសនាយ៉ាងណាក្តី ក៏មិនទទួលបានការគាំទ្រខ្លាំងដូចជាប្រធានាធិបតីម៉ាក្រុងនោះឡើយ។ ប៉ុន្តែ លោកស្រី Marine Le Pen អាចនឹងទទួលបានជ័យជម្នះ ដោយមានពលរដ្ឋជាច្រើនមិនទាន់សម្រេចបោះឆ្នោតឱ្យបេក្ខភាពណាមួយនោះឡើយ។ តាមលទ្ធផលនៃការស្ទង់មតិ លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីគឺមិនសំដៅទៅលើអ្នកគាំទ្ររបស់បណ្តាប្រទេសនោះទេ ប៉ុន្តែពឹងផ្អែកទៅលើពលរដ្ឋ កណ្តាលដែលមិនទាន់សម្រេចចិត្តគាំទ្រភាគីណាមួយ។
ប្រសិនបើលោកស្រី Le Pen ទទួលបានជ័យជម្នះ នឹងបង្កឱ្យមានការប្រែប្រួលនយោបាយយ៉ាងខ្លាំងនៅក្នុងតំបន់អឺរ៉ុប ដូចជាការចាកចេញពីអឺរ៉ុប កាលពីឆ្នាំ២០១៦៕ ដោយធីរីណា

...

រូប​ថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print