ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងគណៈប្រតិភូអញ្ជើញធ្វើមាតុភូមិនិវត្តន៍

ចែករំលែក៖

ខេត្តសៀមរាប : លោក អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងគណៈប្រតិភូអញ្ជើញធ្វើមាតុភូមិនិវត្តន៍ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ តាមអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប ប្រកបដោយសុវត្ថិភាព​ បន្ទាប់ពីបានបញ្ចប់ដំណេីរទស្សនកិច្ចជាផ្លូវការ​ និងមិត្តភាព​នៅព្រះរាជាណាចក្រកម្ពុជា​រយៈពេល៤ថ្ងៃ ពីថ្ងៃទី២១​ ដល់ថ្ងៃទី២៤​ ខែមេសា​ ឆ្នាំ២០២២​ តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលនូវលទ្ធផលប្រកបដោយផ្លែផ្កាជាច្រើន នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ រវាងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជា នីតិប្រតិបត្តិ និងប្រជាជននៃប្រទេសទំាងពីរ ។

អញ្ជើញជូនដំណើរមាតុភូមិនិវត្តន៍របស់ លោកប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងគណៈប្រតិភូ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប មានវត្តមាន លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា លោកស្រី កែ ច័ន្ទមុនី លេខាធិការគណៈកម្មការទី៩ នៃរដ្ឋសភា និងជាសមាជិកក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឥណ្ឌា និងលោក លោកស្រី ជាតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្គរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទាំងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print