ភ្នំពេញ : តាមរយៈលទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ៤ ស្តីពី «បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» របស់ សម្តេចតេជោ ហ៊ុន សែន នៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន ពីថ្ងៃទី២៣ ដល់ទី ២៤ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា, នៅក្នុងកិច្ចប្រជុំកំពូលខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសបញ្ជាក់ពីសារសំខាន់នៃទឹក ដែលជាធនធានចាំបាច់សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព។ ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុង ការធ្វើការរួមគ្នា ដើម្បីគ្រប់គ្រងទឹកប្រកបដោយចីរភាពសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈ៖
១- ការបន្តជំរុញការអភិវឌ្ឍ និងសមាហរណកម្មបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រ ដល់ការគ្រប់គ្រងធនធានទឹក ទាំងនៅក្នុងប្រទេស ក្នុងកម្រិតតំបន់ និងសកលលោក។
២- ការបន្តជំរុញការអភិវឌ្ឍសកម្មភាពសេដ្ឋកិច្ច-សង្គមប្រកបដោយការទទួលខុសត្រូវ និង ការគាំទ្រដល់ការអភិវឌ្ឍបៃតង ជាពិសេសសម្រាប់វិស័យកសិកម្ម ជាវិស័យដែលត្រូវ ការប្រើប្រាស់ទឹកច្រើន។
៣- ការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលរបស់យើង ដើម្បីជំរុញ វឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលក្នុងការប្រើប្រាស់ និងការគ្រប់គ្រងធនធាន ទឹក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
៤- ការបន្តគាំទ្រដល់កម្មវិធី គំនិតផ្តួចផ្តើម និងសកម្មភាពនានា គាំទ្រដល់លgam’Se កម្ពស់ចីរភាពសង្គម ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងធនធានទឹក សំដៅធានាឲ្យ បានថា ប្រជាជនទូទាំងសកលលោកទទួលបានទឹកមកប្រើប្រាស់តាមតម្រូវការ ៕
ដោយ : សុខ ខេមរា