លោក ប្រាក់ សុខុន អញ្ជើញក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កយគបក – កបទ.សអ) និងបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កយគបក – កបទ.សអ) និងបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ បានប្រព្រឹត្តទៅយ៉ាងឱឡារិក។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា, ក្នុងឱកាសដ៏រីករាយនេះ ខ្ញុំសូមអបអរសាទចំពោះរថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទាំងអស់ ដែលត្រូវបានជ្រើសតាំង និងបញ្ចូលនៅក្នុងរចនាសម្ព័ន្ធ និងអង្គការចាត់តាំងនៃក្រុមការងារយុវជនគណបក្សប្រចាំក្រសួង។

លោកបន្តថា, នៅក្នុងដំណើរការនៃការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិយើងទាំងមូល ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីស្រទាប់យុវជនរបស់យើង ជាពិសេសក្រុមការងារយុវជនរបស់គណបក្សប្រជាជនកម្ពុជា។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា, ខ្ញុំពិតជាមានមោទនភាពដែលបានឃើញការចូលរួមយ៉ាងផុសផុលពីសំណាក់យុវជននៃក្រសួងយើង។ ការប្តេជ្ញាចិត្ត ឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្មួយៗទាំងអស់នឹងចូលរួមគាំទ្រការអភិវឌ្ឍសង្គមជាតិយើង សំដៅទាញយកផលប្រយោជន៍រួមសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។ អ្វីៗគ្រប់យ៉ាងគឺអាចសម្រេចបានលុះត្រាតែយើងស្ថិតនៅ ក្រោមឆ័ត្រសន្តិភាព ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនបានពុះពារកសាង និងរក្សាបានរហូតមកដល់បច្ចុប្បន្ននេះ។

លោកថ្លែងបន្តថា, ដូចនេះ យុវជនរបស់គណបក្សប្រជាជនកម្ពុជា ពិសេសនៅក្រសួងការបរទេសយើងនេះ ត្រូវខិតខំពង្រឹងសមត្ថភាព និងពង្រីកចំណេះដឹងឱ្យបានទូលំទូលាយ និងត្រូវប្តេជ្ញាចិត្តបន្តអនុវត្តតាមមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស ដើម្បីក្លាយខ្លួនទៅជាអ្នកបន្តវេន្តរបស់គណបក្សទៅថ្ងៃអនាគត។

អរគុណសន្តិភាព!

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print