លោក វង​ សូត​ ជម្រុញដល់បេក្ខជនបោះឆ្នោតឃុំ-សង្កាត់ យកចិត្តទុកដាក់ផ្ដល់សេវាជូនពលរដ្ឋ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​៖​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​និងយុវនីតិសម្បទា​និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយ ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ លោក វង សូត ជម្រុញដល់សមាជិកសមាជិកាទាំងអស់ខិតខំបន្តយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ តម្លាភាព ទទួលខុសត្រូវខ្ពស់ និងយុត្តិធម៌ ដោយមិនមានការរើសអើង និងប្រកាន់និន្នាការនយោបាយ។

ការថ្លែងបែបនេះ​ របស់លោក វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​និងយុវនីតិសម្បទា​និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយ ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ ក្នុងកិច្ចប្រជុំការត្រៀមលក្ខណៈសម្បត្តិបម្រេីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ និងមន្ត្រីគណបក្សស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​នាព្រឹក​ ថ្ងៃទី២៤​ ខែមេសា ឆ្នាំ២០២២​ នៅស្នាក់ការគណបក្សស្រុកពញាក្រែក។

លោក វង​ សូត​ បានសង្កត់ធ្ងន់​ ទៀតថា​ រាល់សំណូមពរនានាពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ឃុំនីមួយៗ ត្រូវបន្តស្វែងរកប្រជាប្រិយភាព បន្តសកម្មភាពជួយការងារគណបក្ស ទាក់ទាញនូវការជឿជាក់ប្រកបដោយភាពកក់ក្តៅ ការស្រឡាញ់គាំទ្រ និងបេះដូងរបស់ប្រជាពលរដ្ឋមកលើខ្លួន ទៅបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាក្នុងការដណ្តើមប្រៀបឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នំា២០២២ និងការបោះឆ្នោតសកលឆ្នាំ២០២៣ នាពេលខាងមុខ។

លោក វង​ សូត​ បានសម្ដែងនូវការកោតសរសើរ និងអំណរគុណជូនចំពោះ ក្រុមប្រឹក្សាឃុំ នៅក្នុងស្រុកពញាក្រែកទាំងមូល ដែលបានយកចិត្តទុកដាក់ យកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បានចូលរួមបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ រួមគ្នាសម្រេចបាននូវលទ្ធផលដ៏ល្អក្នុងការអនុវត្តគោល នយោបាយអភិវឌ្ឍន៍ឃុំ ក្នុងអាណត្តីទី៤កន្លងមក ទទួលបានលទ្ធផលការងារល្អប្រសើរ ដែលទទួលបានការគាំទ្រពេញចិត្តពីប្រជាជន សប្បាយរីករាយនឹងសមិទ្ធផលថ្មីៗជាច្រើន និងមានជីវភាពរស់នៅកាន់តែប្រសើរ។

លោក វង​ សូត​ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលជាស្នាដៃក្នុងការងារកន្លងមក បានបង្ហាញឱ្យឃើញពីការខិតខំរួមគ្នារបស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ជាពិសេសការរួមគ្នាយ៉ាងសកម្មរបស់ក្រុមការ ងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ក្នុងការជួយអភិវឌ្ឍន៍ឃុំនីមួយៗ ឱ្យមានការរីកចំរើនលើគ្រប់វិស័យ ទាំងរក្សាការពារបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព លើកកម្ពស់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង ឆ្លើយតបបានទាន់វេលា និងមានប្រសិទ្ធភាពចំពោះតម្រូវការប្រជាពលរដ្ឋ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print