មានបាតុកម្មកើតឡើងនៅទីក្រុងប៉ារីស ប៉ូលិសបង្ខំបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករ

ចែករំលែក៖

កម្លាំងប៉ូលិសប្រឆាំងបាតុកម្មនៅក្នុងទីក្រុងប៉ារីសបានបង្ខំចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបញ្ចប់បានប៉ុន្មានម៉ោងហើយលទ្ធផល លោកម៉ាក្រុងជាប់ឆ្នោតជាថ្មីនោះ។

នៅលើលបណ្តាញសង្គម Twitter កម្លាំងប៉ូលិសបានព្យាយាមបំបែកហ្វូងបាតុករ ដែលភាគច្រើនជាយុវជននៅក្នុងតំបន់ Chatelet ក្នុងទីក្រុងប៉ារីស ។ កាលពីប៉ោះឆ្នោតជុំទីមួយ និងការបោះឆ្នោតជុំទីពីរនៅថ្ងៃទី ២៤ខែមេសាក៏មានក្រុមនិស្សិតធ្វើបាតុកម្មនៅមហាវិទ្យាល័យ Sorbonne និងមហាវិទ្យាល័យជាច្រើនទៀត ក្នុងទីក្រុងប៉ារីសផងដែរ ដើម្បីបង្ហាញពីការខកចិត្តចំពោះបេក្ខភាពដែលឈានចូលបោះឆ្នោតជុំទីពីរ ។
លោកម៉ាក្រុងបានយកឈ្នះបេក្ខភាពបក្សប្រឆាំង លោកស្រី Marine Le Pen នៅក្នុងការបោះឆ្នោតថ្ងៃទី២៤ខែមេសា ដើម្បីបន្តដឹកនាំបារាំងបន្ថែម៥ឆ្នំាទៀត។
បើទោះបីលោកម៉ាក្រុងទទួលបានជ័យជម្នះមានសំឡេងគាំទ្រដាច់ឆ្ងាយពីលោកស្រី Marine Le Penក៏ដោយ ប៉ុន្តែចំនួនសន្លឹកឆ្នោតអនុបវាទគឺមានច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៦៩មក ដោយភាគច្រើនពលរដ្ឋមិនពេញចិត្តលើការដឹកនាំរបស់បេក្ខភាពប្រធានាធិបតីទាំងពីររូប។
នៅក្នុងសុន្ទរកថាជ័យជម្នះ ប្រធានាធិបតីបារាំង បានទទួលស្គាល់ថា មានពលរដ្ឋជាច្រើនបោះឆ្នោតជូនលោកដោយមិនចង់ឱ្យលោកស្រី Marine Le Pen ទទួលបានជ័យជម្នះដឹកនាំបារាំង៕ ដោយធីរីណា

...

រូប​ថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print