នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំក្រុមការងារ SOMTC-កម្ពុជា ចូលរួមកម្មវិធីដាក់ដំណើរការជាផ្លូវការនូវរបាយការណ៍ ស្ដីពីការអនុវត្តគោលការណ៍មិនដាក់ទណ្ឌកម្មលើជនរងគ្រោះដោយអំពើជួញដូរមនុស្សក្នុងក្របខណ្ឌអាស៊ាន

ចែករំលែក៖

ភ្នំពេញ : នាព្រឹកថ្ងៃចន្ទទី២៥ ខែមេសា ឆ្នាំ២០២២ នេះ លោក នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC) បានអញ្ជើញដឹកនាំក្រុមការងារ SOMTC-កម្ពុជា ចូលរួមកម្មវិធីដាក់ដំណើរការជាផ្លូវការនូវរបាយការណ៍ ស្ដីពីការអនុវត្តគោលការណ៍មិនដាក់ទណ្ឌកម្មលើជនរងគ្រោះដោយអំពើជួញដូរមនុស្សក្នុងក្របខណ្ឌអាស៊ាន តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកានៃក្រុមការងារ SOMTC-កម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបន្តថា, សូមជម្រាបជូនផងដែរថា កម្មវិធីនេះត្រូវបានសហការរៀបចំដោយ SOMTC-កម្ពុជា SOMTC-ហ្វីលីពីន AICHR-ឥណ្ឌូនេស៊ី និង ASEAN-Australia Counter Trafficking (ASEAN-ACT)។ នាឱកាសនេះផងដែរ លោក នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC) ក៏បានថ្លែងនូវមតិស្វាគមន៍ និងបើកដាក់ឱ្យដំណើរការជាផ្លូវការនូវរបាយការណ៍ ស្ដីពីការអនុវត្តគោលការណ៍មិនដាក់ទណ្ឌកម្មលើជនរងគ្រោះដោយអំពើជួញដូរមនុស្សក្នុងក្របខណ្ឌអាស៊ាន នេះផងដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print