ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០២២ វេលាម៉ោង ០៩,៣០នាទី នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២២៤-២២៥ ស្ថិតនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត និងម៉ូតូសណ្ដោងរុឺម៉ក ។
បង្កឡើង ដោយរថយន្តម៉ាកតូយ៉ូតាហុីលុច(Toyota Hilux) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-6755 មិនស្គាល់ឈ្មោះ និងអាសយដ្ឋានក្រោយពេលកើតហេតុបានរត់គេចចេញពីកន្លែងកើតហេតុបាត់។
ជាមួយនិងម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ សណ្ដោងរ៉ឺម៉ក ពណ៌ខៀវ បើកបរដោយឈ្មោះកង ណាន ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិព្រៃសីម៉ា ឃុំឈើខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ពាក់មួកសុវត្ថិភាព) (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
ក្នុងទិសដៅបើកបរៈ(ស្របទិសគ្នា) ដោយរថយន្តម៉ាកតូយ៉ូតាហុីលុច ពណ៌ស បានបើកបរពីទិសខាងត្បូងទៅទិសខាងជើង លុះបើកបរដល់ចំណុចកើតហេតុបានបត់ត្រឡប់ក្រោយ បណ្ដាលអោយម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ សណ្ដោងរុឺម៉កនៅ ពីក្រោយបានបុកតែម្ដង។
មូលហេតុៈមនុស្ស(បត់ត្រឡប់ក្រោយ)។
ការខូចខាតៈរថយន្តចំនួន០១គ្រឿង និងម៉ូតូចំនួន០១គ្រឿង (កំរិតធ្ងន់) ។
សាកសព ជំនាញយើងបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។
វត្ថុតាងរថយន្តចំនួន០១គ្រឿង និងម៉ូតូចំនួន០១គ្រឿង ជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់៕
ដោយ៖អ្នកប្រមាញ់