ហាមឃាត់​ការចែកចាយ​ ឬ​លក់​ឱសថ​ KAMAGRA *Oral Jelly ដែលគ្មានលេខ​បញ្ជិកា​ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា

ចែករំលែក៖

ភ្នំពេញ : ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនលោក លោកស្រី អភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ឱសថការីទទួលខុសត្រូវបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការ ស្រាវជ្រាវរបស់ក្រសួងសុខាភិបាលបានពិនិត្យឃើញមានឱសថ KMAGRA* Oral Jelly មានសារធាតុសកម្មឱសថ Siteratl 100mg មានបទលតាបត្របញ្ជិកា CAMR, 5439IP-08 ក្លែងបន្លំហើយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ VIGNESH បានបិទដំណើរការ រួចហើយ។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យ រាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ – សូមពិនិត្យមើល លតាបត្របញ្ជិកាដែលមានទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថាន អាហរ័ណ នីហរណឳសថ ២-ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានគំរូភ្ជាប់ជាមួយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងសុខាភិបាលសូមធ្វើការណែនាំដូចតទៅ ៖ ១សូមអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ណែនាំដល់លោក លោកស្រី លោកប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ផ្សព្វផ្សាយ អោយបានទូលំទូលាយដល់គ្រឹះស្ថានលក់ឱសថទាំងអស់ឱ្យបញ្ឈប់ការលក់ ឱសថគ្មានលេខបញ្ជិកាខាងលើ ជាបន្តទៀត។ ២. លោក លោកស្រីឱសថការីដែលទទួលខុសត្រូវបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ ព្រមទាំងលោក លោកស្រីអាជីវករទាំងអស់ត្រូវបញ្ឈប់ការលកំសេចគ្មានលេខបញ្ឆិកាខាងលើជាបន្ទាន់។

៣. បងប្អូនសាធារណជនទាំងអស់ឈប់ជឿការផ្សព្វផ្សាយឱសថគ្មានលេខបច្ឆិកាខាងលើ និងឈប់ប្រើប្រាស់ផលិតផលទាំងនេះជាបន្តទៀត ព្រោះផលិតផលនេះមិនអាចធានាបាននូវគុណភាព និងអាចធ្វើអោយមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះគ្រឹះស្ថានលក់ឱសថ និងបុគ្គលទាំងឡាយណាដែល នៅតែបន្តនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ឱសថគ្មានលេខបញ្ជិកាខាងលើទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង ឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក៏ឱសថគ្មានលេខបញ្ជិកាខាងលើ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០, ០១២ ៥៦២ ៤៤៦៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print