លោក ឡោ ជំនិត វាស់ផ្លូវរដ្ឋជុំវិញផ្សារណាត់លក់១ម៉ែត្រកន្លះ១៥០ដុល្លារក្នុង១ឆ្នាំ

ចែករំលែក៖

(តាកែវ) ៖ អ្នកវិនិយោគផ្សារតាកែវកំពុងធ្វើឲ្យប្រជា ពលរដ្ឋក្តៅក្រហាយជាថ្មីម្ដងទៀតព្រោះតែអ្នកលក់ដូរតាមកញ្ច្រែងល្អីត្រូវបង្ខំឲ្យទិញចំណីផ្លូវក្នុងចម្ងាយប្រវែង១ម៉ែត្រកន្លះថ្លៃ 150 ដុល្លារ។ ពីមុនមកប្រជា ពលរដ្ឋដែលបេះបន្លែជុំវិញផ្ទះ,ឬអ្នករកត្រីបានយកមកលក់លក់នៅផ្សារណាត់ទីរួមខេត្តតាកែវមិនបង់ប្រាក់ទេ។

ប្រជាពលរដ្ឋជាអាជីវករលក់ដូរតាមកញ្ជើកញ្រ្ចែងល្អីនៅជុំវិញផ្សារណាត់ទីរួមខេត្តតាកែវបាននិយាយថា លោក ឡោ ជំនិត ដែលជាអ្នក​វិនិយោគផ្សារមួយ​នេះ បាន​វាស់ផ្លូវ​ជុំវិញផ្សារលក់ឲ្យ​ពួកគាត់ ក្នុង​១ម៉ែត្រកន្លះ ១៥០ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ប្រជាពលរដ្ឋបាននិយាយថា លោក ឡោ ជំនិត នេះ គឺជំនាញណាស់ខាងលក់តូបផ្សារ ដោយ​កន្លង​មក​ធ្លាប់មានក្រុមអាជីវករខេត្តតាកែវផ្ទុះការតវ៉ាផ្អើលរត់ជាន់គ្នារួចមកហើយ រឿងសង់ផ្សារថ្មីធ្វើតូបលក់ឲ្យ​អាជីវករក្នុង​តម្លៃរាប់ម៉ឺនដុល្លារក្នុង១តូបៗតែត្រូវបរាជ័យវិញ។ ស្រាប់តែពេលនេះ លោក ឡោ ជំនិត បានបង្ខំពួកគាត់ឲ្យ​បង់លុយ១៥០ដុល្លារជាថ្លៃទិញតូប តែមិន​មែនតូបនៅក្នុងផ្សារនោះទេ គឺជាវាស់ផ្លូវរដ្ឋជុំវិញផ្សារណាត់ជាង៣០០ម៉ែត្រលក់ឲ្យ​ពួកគាត់។

ប្រជាពលរដ្ឋបាននិយាយថា ពីមុនពួកគាត់តែងយក​លក់ត្រីបន្លែដែលរកបានមកលក់នៅជុំវិញផ្សារណាត់ ដោយ​មិនចាំបាច់បង់លុយនោះទេ តែឥលូវស្រាប់តែលោក ឡោ ជំនិត មកបង្ខំឲ្យ​ពួកគាត់ទិញតូបជាដីផ្លូវរបស់រដ្ឋទៅវិញ ។ ពួកគាត់ពិតជាមិនសុខចិត្តទេ ហើយ​បើចៅហ្វាយខេត្តមិនរកយុត្តិធម៏អោយពួកគាត់ទេ នោះ​ពួកគាត់នឹងប្ដឹងទៅសម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីឲ្យ​ជួយ​រកយុត្តិធម៏ជូនពួកគាត់ជាមិនខានឡើយ។

លោក ឡោ ជំនិត មិនទទួលទូរស័ព្ទ​របស់អ្នកសារ​ព័ត៌មានឡើយ រីឯលោក កង អាណាន់ អភិបាលក្រុងដូនកែវ ក៏​មិនឆ្លើយនឹងអ្នកកាសែតដែលលោកមិនស្គាល់នោះដែរ ដោយ​លោក​ទទួលទូរសព្ទ័អ្នកសារ ព័ត៌មានដែលលោកស្គាល់តែប៉ុណ្ណោះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print