បុរស​ជនជាតិ​ចិន​ម្នាក់ លោត​សម្លាប់​ខ្លួន​ពីលើ​​សណ្ឋាគារយីហោ” ស៉ីយ៉ាធូ” កម្ពស់១៣​ជាន់​សង្ស័យ​ប្រើប្រាស់គ្រឿងញៀន​ហួស​កម្រិត​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​​៖ បុរស​ជនជាតិ​ចិន​ម្នាក់ សង្ស័យ​ប្រើប្រាស់គ្រឿងញៀន​ហួស​កម្រិត​ រហូត​ឈាន​ដល់​ការ​បាត់បង់​ស្មារតី​បានធ្វើ​សកម្មភាពអារ​ដៃ​ខ្លួនឯង រួច​ក៏លោត​សម្លាប់ខ្លួន​ពីលើ​​សណ្ឋាគារយីហោ” ស៉ីយ៉ាធូ” កម្ពស់១៣​ជាន់​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ នៅក្នុង​ថ្លុកឈាម។ នេះបេី​យោងតាម​សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋដែលទេីបទទួលបាន​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២២។

សេចក្តីរាយការណ៍ដដែល​ បានបន្តថា​ ហេតុ​ការណ៍​ខាងលេីនេះ​បានកើត​ឡើងកាលពីវេលា​ម៉ោង ៩ ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ម្សិលមិញនេះ ស្ថិត​នៅ​ចំណុច​សណ្ឋាគារយីហោ” ស៉ីយ៉ាធូ”ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។

​ជុំវិញករណីនេះដែរ​ បេី​តាមការបញ្ជាក់ពី​សមត្ថកិច្ចនគរបាល​មូលដ្ឋាន​ បានឱ្យដឹងថា​ ជនរងគ្រោះ​ជាជនជាតិ​ចិន ភេទប្រុស​ ​មិនទាន់​ស្គាល់​អត្តសញ្ញាណនោះទេ​។ មូលហេតុ​អាច​មកពីការប្រើប្រាស់​ថ្នាំញៀនលើស​កំរិត រហូត​ឈាន​ដល់​ការ​បាត់បង់​ស្មារតី​​ និងគ្រប់គ្រងសតិអារម្មណ៍ខ្លួនឯង​លែង​បាន ក៏យក​កាំបិតមក​អារ​ដៃខ្លួនឯង រួច​សម្រេចចិត្ត​លោត​សម្លាប់ខ្លួនពី​ជា​ន់ទី​១៣ មក​ដីបណ្តាល​ឱ្យ​​ស្លាប់ភ្លាម​ៗ​នៅក្នុង​ថ្លុក​ឈាមតែម្តង។

​ក្រោយកើតហេតុសព​បុរស​ជនជាតិ​ចិនរូបនេះ ត្រូវបាន​សមត្ថកិច្ច វេច​ខ្ចប់​យកទៅ​រក្សាទុករង់ចាំ អនុវត្ត​បន្ត​តាម​នីតិវិធី និង​ប្រគល់ជូន​ស្ថានទូត​ ដើម្បីបញ្ជូនទៅ​ស្រុកកំណើតវិញ​៕

...

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print