ខ្លាំងប៉ះខ្លាំង! Man City ប៉ះក្រុមយក្សមកពីអេស្ប៉ាញ Real Madrid ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ Champions League

ចែករំលែក៖

ក្រុមខ្លាំង Real Madrid នឹងធ្វើដំណើរទៅជួបក្រុមខ្លាំងមេឃខៀវManchester City នៅរាត្រីថ្ងៃអង្គារនេះសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League នៅកីឡដ្ឋាន Etihad។ ក្រុម Manchester City បានឈ្នះការប្រកួត Champions League ចុងក្រោយដោយបានយកឈ្នះលើក្រុម Atlético Madrid ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រ។ បន្ទាប់ពីទទួលបានជ័យជម្នះ ១-០ ក្នុងជើងទី១នៅផ្ទះ និងទទួលបានលទ្ធផលស្មើ ០-០ ក្នុងការប្រកួតត្រឡប់មកវិញនៅក្រៅទឹកដី។

ចំណែកក្រុមអធិរាជស Real Madrid បានឈ្នះការប្រកួត Champions League ចុងក្រោយឈ្នះ Chelsea ៥-៤ សរុបទាំង២ជើង ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រ។ ក្រុមនេះរកបានគ្រាប់បាល់នាំមុខ២គ្រាប់ក្នុងការប្រកួតបន្ទាប់ពីជើងទី១ ហើយដែលប្រកួតក្នុងជើងទី២លទ្ធផល ៣-២។ កីឡាករRodrygo និង Karim Benzema ជាអ្នកស៊ុតបញ្ចូលទីក្នុងការប្រកួតក្នុងជើងទី២។ក្រុម Manchester City បានឈ្នះការជួបគ្នាចុងក្រោយជាមួយ Real  Madrid ដោយលទ្ធផល ២-១ ក្នុងការប្រកួត Champions League ជុំទី១៦នៅកីឡដ្ឋាន Etihad កាលពីខែសីហា ឆ្នាំ២០២០។ ខ្សែប្រយុទ្ធ Raheem Sterling រកបានគ្រាប់ដំបូងឱ្យក្រុមអង់គ្លេសនៅនាទីទី៩ និងGabriel Jesus រកបានគ្រាប់បាល់ទី២ ខណៈដែលខ្សែប្រយុទ្ធ Karim Benzema រកបាន១គ្រាប់ Real Madrid នៅនាទីទី២៨។ខ្សែប្រយុទ្ធ Riyad Mahrez គឺជាកីឡាករសំខាន់របស់ Manchester City ក្នុងការប្រកួត Champions League ។ គាត់គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេដោយស៊ុតបញ្ចូលទីបាន៦គ្រាប់។ ចំណែកខ្សែប្រយុទ្ធមុតស្រួចនាំមុខគេរបស់ Real Madrid គឺ Benzema ដែលបានស៊ុតបញ្ចូលទី១២គ្រាប់ក្នុងយុទ្ធនាការ Champions League រដូវនេះ។ ខ្សែប្រយុទ្ធរូបនេះជាប់ចំណាត់ថ្នាក់លេខ២សម្រាប់គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងការប្រកួតក្នុងឆ្នាំ២០២១-២០២២។ក្រុម​ភ្ញៀវ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត Champions League ចំនួន៣​ជាប់​គ្នា​ក្នុង​រដូវ​កាល​នេះ។ ពួក​គេ​មិន​ដែលចាញ់ឡើយ ​ចាប់​តាំង​ពី​ចាញ់​ជុំ​ទី១៦ទល់​នឹងក្រុម Paris Saint-Germain។ រីឯក្រុមម្ចាស់ផ្ទះ Manchester City មិនស្គាល់ចាញ់សោះក្នុងការប្រកួតក្នុងទឹកដីខ្លួនឯងក្នុង Champions League រដូវកាលនេះ ដោយឈ្នះ៤ដង និងស្មើ១ដងពីការប្រកួតចំនួន៥របស់ពួកគេនៅកីឡដ្ឋាន Etihad ។ជាមួយនឹងជ័យជម្នះ៤ដង និងចាញ់តែ១ដងក្នុងការធ្វើដំណើររបស់ពួកគេក្នុងការប្រកួតក្រៅទឹកដី ក្រុម Real Madrid មានកំណត់ត្រាដ៏ល្អមួយក្នុងការប្រកួតក្រៅដីក្នុងយុទ្ធនាការនេះ។ ក្រុម​យក្សអេ​ស្ប៉ា​ញមួយនេះ​កំពុង​សម្លឹង​រក​ការ​បន្ថែម​ការ​ឈ្នះ៦ប្រកួត​ក្រៅ​ដី​ក្នុង​គ្រប់​ការ​ប្រកួត​ទាំង​អស់។

 

ក្នុង​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ​ គ្រប់​ការ​ប្រកួត​ទាំង​អស់ Manchester City ឈ្នះ​៣ ស្មើ​២ និង​ចាញ់​១ ស៊ុតបាល់បញ្ចូលទីបាន១៣គ្រាប់ និងចាញ់៦គ្រាប់។ ភាគច្រើននៃគ្រាប់បាល់របស់ពួកគេ (៨គ្រាប់) បានកើតឡើងនៅក្នុងតង់ទីមួយ។ ចំណែក Real Madrid ឈ្នះ៥ និងចាញ់១ ក្នុង៦ក្រុមចុងក្រោយ ដោយស៊ុតបាល់បញ្ចូលទី១៥គ្រាប់ របូតវិញ៨គ្រាប់។ ការប្រកួតជើងទី១របស់ក្រុមទាំងនឹងធ្វើឡើងវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី២៦ មេសានេះ ខណៈដែលការប្រកួតជើងទី២នឹងធ្វើឡើងនៅថ្ងៃទី៥ ខែឧសភាខាងមុខ ៕ (រូបភាព ៖ soccerway.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print