មនុស្សប្រុស២នាក់ត្រូវបាន កម្លាំងសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួននិងបានវត្ថុតាង ក្រាមសថ្លា ចំនួន ៣ កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ : កម្លាំងសមត្ថកិច្ចផ្នែកជំនាញធ្វើការឃាត់មនុស្សពាក់ព័ន្ធជួញដូរនិងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ឃាត់មនុស្សប្រុស២នាក់ ហេតុការកើតឡើងវេលាម៉ោង៤និង៣០នាទីទាបភ្លឺថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០២២នៅមូលដ្ឋានសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោក ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានខណ្ឌចំការមនបានអោយដឹងថា ជនសង្ស័យទី ១-ឈ្មោះ សិត សារិន ហៅ មោគ ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅក្រោយបូរីបូមទឹក ភូមិ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ជនសង្ស័យទី ២ ឈ្មោះ សាយ ធារ៉ា ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ គ្មាន (អ្នកលក់ថ្នាំ)ស្នាក់នៅសំណង់ទុកចោល ភូមិ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន វត្ថុតាង ក្រាមសថ្លា ចំនួន ៣ កញ្ចប់តូច និងកង់ ១គ្រឿង។

លោក ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនអធិការដ្ឋានខណ្ឌបានបន្តទៀតថា កម្លាំងផ្នែកជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវធ្វើការដឹកនាំល្បាតក្នុងមូលដ្ឋានហើយប្រទះឃើញជនសង្ស័យខាងលើធ្វើការបង្រ្កាបជាបន្តបន្ទាប់បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចយើងឃាត់ខ្លួនបណ្ដោះអាសន្នសិនរងចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print